ការវិនិយោគលើទ្រព្យសកម្មរបស់ប្រទេសចិនកើនឡើងជាង៦ភាគរយក្នុងរយៈពេល៥ខែដំបូង

ដោយ៖ លាងហួរ

ចិន៖​ យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញ កាលពីថ្ងៃពុធម្សិលមិញនេះថា ការវិនិយោគលើទ្រព្យសកម្មរបស់ប្រទេសចិន មានការកើនឡើងជាលំដាប់ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២នេះ។

ការិយាល័យស្ថិតិជាតិ (NBS) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគទ្រព្យសកម្មថេរបានកើនឡើង៦,២ភាគរយ ក្នុងឆ្នាំ២០២១ ដល់២០,៦ពាន់ពាន់លានយ័ន (ប្រហែល៣ពាន់ពាន់លានដុល្លារអាមេរិក)ក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំ២០២២។

កំណើននេះបានធ្លាក់ចុះពីការកើនឡើង៦,៨ភាគរយ ដែលបានកត់ត្រាក្នុងរយៈពេល៤ខែដំបូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងខែឧសភា ការវិនិយោគទ្រព្យសកម្មថេរបានកើនឡើង០,៧២ភាគរយ ពីមួយខែមុន។ ចាប់ពីខែមករាដល់ខែឧសភា ការវិនិយោគទ្រព្យសកម្មថេរពីវិស័យឯកជនបានកើនឡើង៤,១ភាគរយ ធៀបនឹងឆ្នាំ២០២១ ដល់ជាង១ពាន់ពាន់លានដុល្លារ។

ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការផលិតបានកើនឡើង៦,៧ភាគរយនិង១០,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទិន្នន័យរបស់ NBS បានបង្ហាញថា ការវិនិយោគលើវិស័យផលិតបច្ចេកវិទ្យាជាន់ខ្ពស់និងសេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់បានរក្សាសន្ទុះនៃកំណើន ដោយកើនឡើង២៤,៩ភាគរយនិង១០,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគលើវិស័យថែទាំសុខភាព និងអប់រំក៏បានកើនឡើង២៧,៨ភាគរយ និង៩ភាគរយ។

លោក Fu Linghui អ្នកនាំពាក្យការិយាល័យស្ថិតិជាតិ (NBS) បានព្រមានថា ខណៈពេលផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ១៩នៅតែបន្តធ្លាក់ចុះ ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តកើតមានចំពោះមុខសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈបរិយាកាសអន្តរជាតិនៅតែមានភាពស្មុគស្មាញ។ ការវិនិយោគជាប្រពៃណី ជាក្បាលម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន។

ប្រឈមមុខនឹងការផ្ទុះឡើងនៃការឆ្លងរាតត្បាតនិងការកើនឡើងនៃសម្ពាធពិភពលោក បានធ្វើឱ្យសេដ្ឋកិច្ចចិនមានការធ្លាក់ចុះ។ ប្រទេសចិនបានគូសបញ្ជាក់អំពីតួនាទីនៃការវិនិយោគប្រកប ដោយប្រសិទ្ធភាពជាមួយនឹងកញ្ចប់វិធានការ ដែលបានបង្ហាញកាលពីខែមុន។

លោក Fu Linghui បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងវិញបន្ថែមទៀតនៅក្នុងខែមិថុនា ដោយសារវិធានការរបស់រដ្ឋាភិបាលចិនក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិកំពុងមានប្រសិទ្ធភាពយ៉ាងល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here