ក្រសួងសេដ្ឋកិច្ច និង KDI កំពុងសិក្សាកម្រិតហានិភ័យនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា

ដោយៈច្រាយ ចំណាន

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សា​ស្រាវជ្រាវ​ រៀប​ចំ​ក្របខណ្ឌ​ត្រួត​ពិនិត្យហានិភ័យ ទីផ្សារអចលនទ្រព្យកម្ពុជា។

គោលដៅនៃការសិក្សានេះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និ​ងវាយ​តម្លៃ​​ហានិភ័យអចលនទ្រព្យ​ និងសំណង់នៅកម្ពុជា។ គម្រោងសិក្សានេះ បានដាក់ ឲ្យដំណើរការតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្រោមកម្មវិធីចែករំលែក​ចំណេះដឹង (២០២១-២០២២)។

គម្រោងនេះ នឹងសិក្សាដោយផោ្តតជាសំខាន់ទៅលើចំណុចសំខាន់ៗជាច្រើនរួមមាន ទី១. ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ទី២. វិភាគលើលក្ខខណ្ឌខាងក្រៅ និងលំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ទី៣.​ វិភាគលើភាពប្រែប្រួល និងហានិភ័យទីផ្សារអចលនទ្រព្យនៅកម្ពុជា និងទី៤. បង្កើតឲ្យមានក្របខណ្ឌគោលនយោបាយ ដើម្បីរក្សាស្ថេរភាពអចលនទ្រព្យកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់នេះ នឹងលើកយកទិដ្ឋភាព នៃដំណើរវិវត្តន៍ នៃទីផ្សារអចលនទ្រព្យកម្ពុជា ធៀបជាមួយនឹងបទពិសោធន៍ ទីផ្សារអចលនទ្រព្យនៅកូរ៉េ ដែលធ្លាប់​កើត​មាន​កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here