ទីផ្សារជួលការិយាល័យនៅទីក្រុងតូក្យូមានការស្ទុះងើបឡើងវិញជាបណ្តើរៗ

ដោយៈ លាងហួរ

ជប៉ុន៖ ការជួលការិយាល័យកម្រិតA នៅក្នុងសង្កាត់កណ្តាលក្រុងទាំង៥របស់ទីក្រុងតូក្យូ បានស្ថិតក្នុងភាពប្រសើរឡើង ចាប់តាំងពីឆ្នាំ២០១២នេះ។

យោងតាមក្រុមហ៊ុន JLL បានឲ្យដឹងក្នុងសប្តាហ៍នេះថា ជាមួយនឹងវិធានការដែលមិនធ្លាប់មានពីមុនមក ដូចជា ស្ថានភាពអាសន្ន និងរដ្ឋាភិបាលស្នើសុំធ្វើការពីផ្ទះ (WFH) ការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពការងារ ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្រូវការ ការិយាល័យនៅក្នុងទីក្រុងតូក្យូ។ ដូចនេះការកាត់បន្ថយការប្រើប្រាស់ការិយាល័យ បានធ្វើឱ្យមានការផ្លាស់ប្តូរទីតាំងក្រុមហ៊ុនបរទេសមួយចំនួន។

លើសពីនេះ ការដាក់ប្រទេសក្នុងភាពអាសន្នកន្លងមក បានដាក់កំហិតមួយចំនួន លើការចូលធ្វើការនៅការិយាល័យ ដែលជំរុញឱ្យអាជីវកម្មបោះបង់ការិយាល័យរបស់ពួកគេ ជាពិសេសក្រុមហ៊ុនផ្នែកបច្ចេកវវិទ្យា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពសេដ្ឋកិច្ចបានមានភាពប្រសើរឡើងជាសកល ដោយសារការកើនឡើងនៃការចាក់វ៉ាក់សាំង។  ប្រទេសជប៉ុន រដ្ឋាភិបាលបានដកប្រទេសចេញពីភាពអាសន្ន នៅចុងខែកញ្ញាឆ្នាំមុន ដែលបានធ្វើឲ្យតម្រូវការជួលការិយាល័័យធ្វើការ បានចាប់ផ្តើមមានភាពប្រសើរឡើងវិញ។

ស្របពេលសម្លឹងឃើញនិន្នាការជួលកើនឡើង ការផ្គត់ផ្គង់ថ្មីៗដែលត្រូវប្រមូលផ្តុំនៅឆ្នាំ២០២៣ បានចាប់ផ្តើមបំពេញទីផ្សាររួចហើយ។

អចលនទ្រព្យដែលមានកន្លែងទំនេរច្រើន ក្នុងអំឡុងពេលជំងឺរាតត្បាតបានកាត់បន្ថយការស្នើសុំជួលរបស់ពួកគេ ដែលមិនត្រូវបានគេឃើញក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយ ដែលជាដំណាក់កាលនៃទីផ្សារជួលកើនឡើង។  ការបំពេញកន្លែងទំនេរបន្ទាប់បន្សំក៏កំពុងកើនឡើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here