ហេតុអ្វីបានជាអចលនទ្រព្យនៅលើផ្លូវជាតិលេខ៥២ មិនសូវមានភាពទាក់ទាញ

ដោយៈជេស៊ីកា

កំពង់ស្ពឺៈ ផ្លូវជាតិលេខ៥២ និងផ្លូវលេខ៥២ មានចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ប៉ុន្តែកម្រិតនៃការអភិវឌ្ឍមានភាពខុសគ្នា យ៉ាងដាច់ស្រឡះ ទាំងរោងចក្រ សហគ្រាស និងការអភិវឌ្ឍអចលនទ្រព្យ។

ប្រសិនជាមើលនិន្នាការ និងការតភ្ជាប់ផ្លូវនេះទៅកាន់បណ្តាផ្លូវជាតិនានា ក៏ជាបញ្ហាមួយផងដែរ ដែលតំបន់នេះមិនសូវទទួលបានការចាប់អារម្មណ៍​ច្រើន។

អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា កត្តាសំខាន់ដែលយើងផ្តោតលើការអភិវឌ្ឍបច្ចុប្បន្ន គឺផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ដែលជាផ្លួវសំខាន់ ងាយស្រួលតភ្ជាប់ក្នុងការដឹកជញ្ជូន និងជាតំបន់មានមនុស្សរស់នៅច្រើន។

លោកបន្តថា “ការរៀបចំតំបន់អភិវឌ្ឍន៍មួយ មានសារៈសំខាន់ណាស់ព្រោះយើងត្រូវរៀបចំនូវសណ្តាប់ធ្នាប់ របៀបរៀបរយ សិក្សាពីកត្តាប្រជាសាស្រ្ត និងផលប៉ះពាល់បរិស្ថានផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងផ្លូវជាតិលេខ៥២ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវជាតិនេះ ពិតជាមិនសូវមានរោងចក្រ សហគ្រាស និងផែនការអភិវឌ្ឍ ន៍ច្រើនពិតមែន ព្រោះផ្លូវនេះមិនមានការតភ្ជាប់ទៅផ្លូវជាតិ សំខាន់ៗច្រើន និងជាតំបន់មិនសូវមានមនុស្សរស់នៅច្រើន ដែលពិបាករកមនុស្សមកធ្វើ​ការនៅតាមរោងចក្រ សហគ្រាសនានា។

លោកបន្តថា ការយកមនុស្សមកពីតំបន់ផ្សេងៗ ដឹកជញ្ជូនតាមរថយន្ត ពិតជាមានបញ្ហា​ច្រើនណាស់ទាំងគ្រោះថ្នាក់ចរាចរណ៍ និងការឆ្លងជំងឺផ្សេងៗ ប៉ុន្តែដោយសាររដ្ឋាភិបាលបានស្រោចវ៉ាក់សាំង និងកម្មករ កម្មការិនី ចេះអនាម័យ និងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា បានធ្វើឲ្យអត្រាឆ្លងជំងឺកូវីដត្រូវបានកាត់បន្ថយ និងអាចគ្រប់គ្រងបានដែលវាលែងជាបញ្ហា រហូតមកទល់បច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here