ក្រុមហ៊ុន​អភិវឌ្ឍ Oakwood បង្វែរ​យុទ្ធសាស្ត្រ​ពី​ផ្នែក​លំនៅដ្ឋាន​មក​វិនិយោគ​លើ​ការិយាល័យ​ជួល​ជំនួស​វិញ

ដោយៈ ជេន​នី

ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍ Oakwood បាន​ប្តូរ​ចក្ខុវិស័យ​របស់ខ្លួន ពី​ការវិនិយោគ​វិស័យ​លំនៅដ្ឋាន ហើយ​បន្ថែម​និង​ផ្តោតទៅលើ​វិស័យ​ការិយាល័យ​ជួល​វិញ។ នេះ​បើតាម ឱ្យដឹង​តាម​សេចក្តីប្រកាស​របស់ខ្លួន ចុះផ្សាយ​កាលពី​ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០នេះ។

ការបន្ថែម​នូវ​ប្រព័ន្ធ​ថ្មី ត្រូវបាន​ចាប់​អនុវត្ត​សម្រាប់​សាខា​ក្រុមហ៊ុន Oakwood នៅក្នុង​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ក​ដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ចិន ម៉ាឡេស៊ី និង​ឥណ្ឌា ហើយឆាប់ៗនេះ​សាខា​នៅ​សិង្ហ​បុរី ក៏​ចូលរួម​អនុវត្តតាម​គោលការណ៍​របស់​ក្រុមហ៊ុន ដាក់ចេញ​ផងដែរ។

យោងតាម​ឱ្យដឹងពី​ប្រធាន​ប្រតិបត្តិ​សេវាកម្ម​មានប្រសាសន៍ថា គម្រោង​នេះ មាន​ឈ្មោះថា Work From Oakwood ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ រក្សា​សុវត្ថិភាព​ជៀសវាង​ការឆ្លង​មេរោគ​នៅក្នុង​កន្លែង​ការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Oakwood លោក Dean Schreiber បាន​ថ្លែងថា ក្រុមហ៊ុន​នេះ នឹង​ផ្តល់​គុណ​តម្លៃ​ទាំង​ការរស់នៅ និង​ជម្រុញ​ចិត្ត​ឱ្យ​ប្រជាជន និង​បុគ្គលិក​បម្រើ​ការងារ​មាន​ភាព​ច្នៃប្រឌិត និង​ចង់​ធ្វើការ​ឆ្ងាញ​ពី​ផ្ទះ។ នេះ​ជា​វិធាន​ការជួយ​រដ្ឋាភិបាល​នៅក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ចាត់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

លោក​ថា ដោយហេតុថា​ការ​រឹតបន្តឹង​ការធ្វើដំណើរ ទីផ្សារ​អចលនទ្រព្យ​គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ជម្រុញ​អាជិ​វក​ម្ម​ឱ្យមាន​សកម្មភាព​ឡើងវិញ។

ទន្ទឹមនេះ យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន អចលនទ្រព្យ​អន្តរជាតិ JLL Asia Pacific ប្រចាំ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​កបាន​ព្យាករណ៍​ថា វិស័យ​ការិយាល័យ​ជួល​នឹង​បត់បែន​រហូតដល់ ៣០ភាគរយ នៅ​ឆ្នាំ២០៣០ ដោយសារ​កំណើន​ជំនួញ អាជីវកម្ម ក្រុមហ៊ុន។

ក្រុមហ៊ុន Oakwood គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ទៅលើ​វិស័យ​លំនៅដ្ឋាន​សហកម្ម​សិទ្ធ ខុន​ដូ អា​ផាត​មិន និង សណ្ឋាគារ។  ជាមួយ​បទពិសោធន៍​ជាច្រើន​ឆ្នាំ ក្រុមហ៊ុន​នេះ​បាន​រីកសាយ​ភាព​បណ្តាញ​របស់ខ្លួន នៅ​ទូរ​ទាំង​ពិភពលោក​ដូចជា សហរដ្ឋអាមេរិក កាណាដា ចិន វៀតណាម ថៃ ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here