រុក្ខវិថីប្រវែង ៦កីឡូម៉ែត្រ ព័ទ្ឋពេនជុំវិញឧទ្យានខេត្តកែប ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់

ដោយៈម៉ាលីនណា

ភ្នំពេញៈ ផ្លូវបេតុងមួយខ្សែមានប្រវែង៦,០០០ម៉ែត្រ​ ដែលប្រសិទ្ធនាមថា “​ រុក្ខវិថី បុប្ផា ប្រសិទ្ធ​ “​ ជុំវិញឧទ្យានជាតិកែប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងបម្រើដល់វិស័យទេសចរណ៍ក្នុងខែត្តកែប។​

ពិធីសម្ភោធផ្លូវរុក្ខវិថីនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី​៤ ខែឧសភា ក្រោមវត្តមានលោកបណ្ឌិត​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​​ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបនិងអាជ្ញាធរពាក់ព័ន្ឋ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ថា ផ្លូវបេតុង ប្រវែង៦,០០០ម៉ែត្រនេះ នឹងក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសច​រណ៍ថ្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍ អាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើន នៅក្នុងព្រៃឧទ្យានជាតិនេះ។

លោកបានសម្តែងសុទិដ្ឋិនិយមថា “ឧទ្យានជាតិនេះ និងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្ម វិស័យទេសចរណ៍​ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឧទ្យានជាតិកែប គឺជាឧទ្យានជាតិមួយ ស្ថិតនៅកណ្តាលក្រុងកែប ខេត្តខេត្តកែប របស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣។ខេត្តនេះមានទំហំផ្ទៃដី៦៦,៦គីឡូម៉ែត្រការ៉េ។ ឧទ្យាននេះរួមមានជួរភ្នំតូចមួយដែលមានផ្លូវ និងផ្លូវលំដែលពេញនិយមពីអ្នកទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here