អគ្គនាយកក្រុមហ៊ុន Youngsia Real Estate នាំអំណោយនិងចែករំលែក្តីស្រលាញ់ដល់បុរីកុមារកំព្រាខេត្តកែប

ដោយៈគង់ សូរិយា

ខេត្តកែបៈ អគ្គនាយកក្រុមហ៊ុន Youngsia Real Estate លោក Cooler Tan បាននាំយកអំណោយ និងក្តីស្រលាញ់ ចែកជូនកុមារកំព្រានៅបុរីកុមារកំព្រា ខេត្តកែប ដែលកំពុងត្រូវការជំនួយពីសម្បុរសជននានា។


អ្នកនាងហែម ចិន្តានាយិកាស្តីទីបុរីកុមារកំព្រា​ ខេត្តកែបបានមានប្រសាសន៍ក្នុងពិធី ដែលបានប្រារពធ្វើកាលពីចុងសប្តាហ៍មុនថា បុរីកុមារកំព្រា ខេត្តកែបមានកុមារកំព្រារស់នៅចំនួន៣៩នាក់ នាពេលបច្ចុប្បន្ននេះ ដែលពួកគេ កំពុងសិក្សានៅសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងកម្រិតមហាវិទ្យាល័យផងដែរ។

អ្នកនាងបានថ្លែងអំណរគុណ ដល់លោកអគ្គនាយកក្រុមហ៊ុន YOUNG SIA REAL RESTATE ចំពោះការមកសួរសុខទុក្ខនិងសំណេះសំណាល ក៏ដូចនាំយកមកនូវអំណោយរបស់ក្រុមហ៊ុន Young Sia Real Restate ជូនដល់ប្អូនៗដែររស់នៅក្នងបុរីកុមារកំព្រាខេត្តកែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានថ្លែងនូវការកោតសរសើរ នូវការរៀបចំបុរីកុមារកំព្រា ខេត្តកែបបានល្អ ប្រៀបដូចជារមណីយដ្ឋានមួយ ដែលផ្តល់បរិយាកាសរស់នៅប្រកប​ដោយផាសុខភាពដល់កុមារតតូចៗ ដែលបាត់បង់ភាពកក់ក្តៅពីឳពុក ម្តាយ ព្រោះវ័យរបស់កុមារទាំងនេះ ជាវ័យដែលទទួលបានភាពកក់ក្តៅ ការស្រ​លាញ់ថ្នាក់ថ្នម របស់ឳពុកម្តាយ ប៉ុន្តែពួកគេបែរជាក្លាយជាកុមារកំព្រាគួរឲ្យអាណិត។

លោកបន្តថា “ក្មួយៗត្រូវខិតខំរៀនសូត្រ យកចំណេះ​ដឹងដើម្បីអភិវឌ្ឈន៍ខ្លួនឯង និងសង្គមជាតិ និងរៀបចំជីវិតយ៉ាងណា កុំឲ្យកូនៗេបស់ខ្លួននាពេលអនាគត កំព្រាដូចក្មួយៗនាពេលនេះ”។

អភិបាលរងខេត្តកែប លោកភូ​ លិ តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ​ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងពីប្រវត្តិុរបស់បុរីកុមារកំព្រាខេត្តកែប និងពីប្រវត្តិដែលកុមារៗទាំងឡាយ បានក្លាយជាក្មេងកំព្រា ពិសេសលោកបានលើកឡើង នួវទស្សនទាននៃការអភិវឌ្ឍ និងផែនការអភិវឌ្ឍថ្មីៗរបស់ខេត្ត​ ដែលបាននិងកំពុងរៀបចំនាពេលនេះ។

លោកបានបន្តថា “ខេត្តកែបមានសក្តានុពលច្រើនលើការអភិវឌ្ឍ ទាំងតំបន់ឆ្នេរ តំបន់ព្រៃកោងកាង តំបន់ស្រែអំបិល និងចំការម្រេច ដែលមានភាពល្បីល្បាញនៅទូទាំងពិភពលោកផងដែរ។

សម្ភារ:​ និងថវិកា​ ដែលបានផ្ដល់ជូន​ មណ្ឌលកុមារកំព្រានាឱកាសនោះ​ រួមមាន:កង់​ចំនួន​ ១០រឿង,​ ទឹកសុទ្ធ ៥០កេះ,​ កាតាប ៥០,​ សៀវភៅ ១០០ក្បាល, ប៊ិច ១០០ដើម,​ ខ្មៅដៃ ៥០, បន្ទាត់៥០,​ ជ័រលុប ៥០, សាប៊ូលាងដៃ ៥០ដប និងថវិកា១០លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here