ប្រធាន CVEA៖ ដរាបណាស្ថាប័នហិរញ្ញវត្ថុនៅតែផ្តល់កម្ចី ទីផ្សារអចលនទ្រព្យនៅតែមានឱកាសរីកចម្រើន

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមបានថ្លែងថា ដរាបណាស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុនៅតែផ្តល់កម្ចី ទីផ្សារអចលនទ្រព្យនៅតែដំណើរការ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាក់ស្តែងទោះបីជាកម្ពុជាមានវិបត្តិជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកក៏ដោយ ក៏អំឡុងពេលផ្ទុះជម្ងឺនេះ ការទិញលក់អចលនទ្រព្យ ពិសេសផ្នែកដីធ្លីនៅតែបន្តមាន គ្រាន់តែមានសកម្មភាពតិចជាងមុន និងការទិញលក់ក្នុងអចន​ទ្រព្យ ដែលមានតម្លៃល្អ និង​មានឱកាសប្រមូលផលចំណេញបាន។

លោកបន្តថា “ទីផ្សារអចលនទ្រព្យកម្ពុជា នៅតែមានសភាពធន់ទ្រាំ និងបន្តរីកចម្រើន និងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ធៀបជាមួយបណ្តាប្រទេសនានា”។ លោកបន្តថា “ការរីកចម្រើនវិស័យនេះ មួយផ្នែកដោយសារ គោលនយោបាយរបស់រដ្ឋាភិបាល មួយផ្នែកទៀតដោយសារស្ថេរភាពនយោ​បាយ និងមួយផ្នែកទៀតដោយសារលំហូរសាច់ប្រាក់ នៅតែបន្តមាន ដែលធ្វើឥ្យទីផ្សារនៅតែដំណើរការ ហើយចរន្តទិញលក់មិនប្រឈមមុខនឹងភាពជាប់គាំង”។

លោកច្រឹក សុខនីមបានបន្តថា ការរីកចម្រើនជីវភាពប្រជាពលរដ្ឋក្នុង ទីក្រុង ការពង្រីកទីក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយលើកកំពស់វិស័យនេះ និងជម្រុញការរីកចម្រើនក្នុងវិស័យនេះកាន់់តែខ្លាំង ជាក់ស្តែងនៅពេលហេដ្ឋារចនាសម្ព័ន្ឋបានសាងសង់ទៅដល់តំបន់ណា តំបន់នោះតែងតែមានភាពរីកចម្រើន ទីផ្សារអចលនទ្រព្យនឹងកើនឡើងជាស្វ័យប្រវត្តិ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here