ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យមួយបង្ហាញមហិច្ឆិតាប្រែក្លាយជាអ្នកអភិវឌ្ឍន៍គម្រោងនាថ្ងៃអនាគត

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៊ីស្ទត បានបង្ហាញចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មអចលនទ្រព្យ និងគម្រោងប្រែក្លាយខ្លួនទៅជាអ្នកអភិវឌ្ឍន៍គម្រោងនាថ្ងៃអនាគត។

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៊ីស្ទត ដែលជាក្រុមហ៊ុនបំរើការលើសេវាកម្ម អចលនទ្រព្យ ដែលផ្តោតសំខាន់ទៅលើការលក់គម្រោង បច្ចុប្បន្នក្រុមហ៊ុនក៏ទទួលបានគម្រោងមួយចំនួនលក់ផ្តាច់មុខផងដែរនោះ បានរៀបចំកម្មពិធីបើកសម្ពោធការិយាល័យថ្មី ដែលមានទីតាំងនៅទល់មុននឹងផ្សារម៉ាក្រូ ដើម្បីឆ្លើយតបនឹងតម្រូវការលើសេវាកម្មអចលនទ្រព្យ ក៏ដូចជាការងើបឡើងរបស់សេដ្ឋកិច្ចនៅកម្ពុជា។

លោក លឹម រ៉ាវុធ អគ្គនាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៊ីស្ទេត លោកលើកឡើងថា បេសកកម្មចំបងរបស់ក្រុមហ៊ុន គឺយើងនឹងជួយពង្រឹងវិស័យអចលនទ្រព្យអោយរីកចម្រើន តាមរយៈការពង្រឹងគុណភាពរបស់ភ្នាក់ងារអចលនទ្រព្យអោយការមានប្រសិទ្ធិភាព ប្រកបដោយវិជ្ជាជីវៈ។

លោកបន្តលើកឡើងថា មូលហេតុដែលក្រុមហ៊ុនសំរេចជ្រើសយកទីតាំងនេះ ដោយសារលោកបានសម្លឹងឃើញពីសក្តានុពលរបស់ខណ្ឌសែនសុខ។ គម្រោងធំៗជាច្រើនបានបញ្ចប់នឹងកំពុងដំណើរការនៅក្នុងតំបន់ខណ្ឌសែនសុខ ដូចជាផ្សារម៉ាក្រូ ផ្សារទំនើប អ៊ីអន២ គម្រោងបុរីព្រីន ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ញា អ៊ុ ឆោមចរិយា នាយកផ្នែកបណ្តាញអតិថិជន បង្ហើបប្រាប់ថា បច្ចុប្បន្ននេះក្រុមហ៊ុន ហេងស៊ីន កំពុងមានគម្រោងធំៗជាច្រើននៅក្នុងដៃ ស្របពេលគ្នានេះដែរពួកយើងក៏មានគម្រោងផ្តាច់មុខមួយចំនួនផងដែរ ហើយគម្រោងទាំងអស់នេះសុទ្ធសឹងជាគម្រោង ដែលងាយលក់ដោយសារតែសក្តានុពលរបស់គម្រោងផ្ទាល់ ទៅលើទីតាំង តម្លៃ និងអត្ថប្រយោជន៍ជូនដល់អតិថិជន។

កញ្ញា បន្តថា ដូច្នេះហើយក្រុមហ៊ុន ហេងស៊ីន កំពុងតែស្វែងរកដៃគូសហការដែលអាចនាំគុណប្រយោជន៍ និងឱកាសល្អៗទាំងនេះទៅដល់អតិថិជនបាន។ ចំពោះដៃគូសហការ គឺពួកយើងមិនប្រកាន់ថាតើពួកគាត់ជាភ្នាក់ងារស្រាប់ ឬជាអ្នកលក់ឯករាជ្យនោះឡើយ សំខាន់គឺទឹកចិត្តរបស់ពួកគាត់ដែលចង់ចូលរួមជាមួយពួកយើង។

កញ្ញាបាននិយាយថា “ងាកមកមើលអត្ថប្រយោជន៍ដែល ក្រុមហ៊ុន ហេងស៊ីននឹងផ្តល់អោយដៃគូសហការ ខ្ញុំហ៊ានធានាថាខ្ពស់ជាងគេក្នុងទីផ្សារបច្ចុប្បន្ន ទាំងកម្រៃជើងសារ ទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលពិសេសជាងនេះ នោះគឺកម្រៃជើងសារ ពួកគាត់នឹងទទួលបានតួលេខសរុបតែម្តងនៅពេលដែលអតិថិជនបំពេញកិច្ចសន្យារួចរាល់ ដោយមិនចាំបាច់រង់ចាំដល់អតិថិជនបង់លុយអស់នោះទេ”។

កញ្ញាបន្ថែមថា “ចូលរួមជាមួយ ក្រុមហ៊ុន ហេងស៊ីន ពួកយើងមានបុគ្គលខ្លាំងៗនៅក្នុងវិស័យនេះ រង់ចាំបំពាក់បំប៉ននូវចំណេះដឹងទីផ្សារអចលនទ្រព្យ ព្រមទាំងជំនាញសំខាន់ៗដើម្បីអោយដៃគូរសហការក្លាយជាអ្នកជំនាញកំពូលជាងមុនទៀតក្នុងវិស័យអចលទ្រព្យតែម្តង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here