និយតករបរធនបាលកិច្ចៈ អ្នកសារព័ត៌មានជាដៃគូយុទ្ធសាស្រ្តមិនអាចខ្វះបាន

ដោយៈសិរី ម៉ាលីនណា

ភ្នំពេញៈ លោក សុខ ដារ៉ា  អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូយុទ្ធសាស្រ្តដែលមិនអាចខ្វះបាន ក្នុងការរួមចំណែក បញ្ជ្រាបការយល់ដឹង ពីវិស័យបរធនបាលកិច្ចនេះ ដល់សាធា​រណជន ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ។

លោកបានលើកឡើងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពីការឈ្វេងយល់ពីកិច្ចដំណើរការរអភិវឌ្ឍវិស័យបរធនបាលកិច្ច កាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២២នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ រាជធានីភ្នំពេញ។

លោកសុខ ដារ៉ា បានបន្តថា “មានតួអង្គមួយដែលមិនអាចខ្វះបានដើម្បីឱ្យវិស័យបរធនបាលកិច្ចរីកចម្រើន គឺ អ្នកសារពត៌មាន ដែលដើរតួនាទីសំខាន់ប្រៀបដូចជា សរសៃឈាមដែលជារចនាសម្ព័ន្ធ នាំឈាមទៅស្រោចសពនៅក្នុងរាងកាយដើម្បីទ្រទ្រង់ជីវិត”។លោកបន្តថា “អ្នកសារពត៌មានដើរ​តួនាទីជាស្ពាន នាំយកពត៌មាននៃដំណាក់កាលនីមួយៗ នៃកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ច ទៅដល់សាធារណជន និងភាគីពាក់ព័ន្ធ​។

លោកអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាលើកទី១ ស្ដីពីការឈ្វេងយល់ ពីកិច្ចដំណើរការអភិ​វ ឌ្ឍន៍វិស័យបរធនបាលកិច្ច ដល់អ្នកសារព័ត៌មាននេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែម និងបញ្ជ្រាបចំណេះដឹង ទៅដល់អ្នកសារព័ត៌មានអំពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច និងកិច្ចដំណើរការប្រតិ​បត្តិការបរធនបាលកិច្ច អំពីតួអង្គពាក់ព័ន្ធអំពីផលប្រយោជន៍អំពី ព័ត៌មានក៏ដូចជាពាក្យបច្ចេកទេស ដែលនិយមប្រើនៅក្នុងវិស័យបរធនបាលកិច្ច ធ្វើយ៉ាងណាឱ្យព័ត៌មាន ដែលផ្តល់ទៅដល់អ្នកសារព័ត៌ មាន ក៏ដូចជាព័ត៌មានតាម រយៈអ្នកសារព័ត៌មាន ផ្តល់ទៅមហាជនមានសុក្រឹតភាព មានភាពច្បាស់លាស់ និងមានការជួយជំរុញការយល់ដឹងដល់សាធារណៈជន មានទំនុកចិត្តមកលើបរធនបាលកិច្ច ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យនេះ មិនមែនទើបកើតថ្មីទេ គឺវាបានកកើតយូរហើយ ប៉ុន្តែការផ្សព្វផ្សាយ ក៏ដូចជា ការវិវឌ្ឍរបស់វិស័យនេះ មិនទាន់បានទូលំទូលាយ។ ដោយអនុ លោមតាមច្បាប់ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ “និយតករបរធនបាលកិច្ច” ត្រូវបានប្រគល់តួនាទីទទួលបានអាណត្តិពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជានិយតករធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here