អាល្លឺម៉ង់នឹងជួយរៀបចំផែនការនគរូបនីយកម្មដោយផ្តោតលើភាគខាងត្បូងរាជធានីភ្នំពេញ

ដោយៈជេស៊ីកា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានកោតសរសើរលើការរីកចម្រើនផ្នែកនគរូបនីយកម្ម នៅរាជធានីភ្នំពេញ ដែលប្រទេសនេះនឹងជួយដល់ការរៀបចំផែនការសំខាន់ៗចំនួន៥។


ផែនការនេះ នឹងផ្តោតលើសសរស្តម្ភសំខាន់ចំនួន៥ រួមមានទី១ កា​រ​ងារនគរូបនីយកម្មវៃឆ្លាត ទី២ ការងារគ្រប់គ្រងសុវត្ថិភាពនិងសន្តិសុខ ទី៣ ការងារគ្រប់គ្រងចរាចរណ៍ក្នុងទីក្រុង ទី៤ ការងារគ្រប់គ្រងបរិស្ថាន និងទី៥ ការងារគ្រប់គ្រងរដ្ឋបាលតាមបែបឌីជីថល។

លោក Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការសិក្សាលើការធ្វើអន្តរកាល ឆ្ពោះទៅរកទីក្រុងអេកូឡូស៊ី ឆ្នាំ២០២២ នៃគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើនគុណភាពការរស់នៅនៃប្រជាជនក្នុងទីក្រុងនៅកម្ពុជា”។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានកោតសរសើរអំពីការរីកចំរើន និងការអភិវឌ្ឍនគរូបនីយរបស់រាជធានីភ្នំពេញ ជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថា វាជាគម្រោងដ៏សំខាន់មួយដែលរដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ ផ្តល់អាទិភាព និងបានគិតគូរពីការផ្តល់ហិរញ្ញប្បទានបន្ថែម ជូនដល់ការអនុវត្តគម្រោងខាងលើនេះ ដើម្បីសំដៅធ្វើយ៉ាងណា អភិវឌ្ឍវិស័យនគរូបនីយកម្ម នៅរាជធានីភ្នំពេញ ជាពិសេសតំបន់ភាគខាងត្បូង ដែលមានការរីកចំរើនខ្លាំងគួរឱ្យកត់សម្គាល់ ស្របទៅតាមគោលការណ៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ និងឯកអគ្គរដ្ឋទូតផ្ទាល់ ដែលតែងតែគាំទ្រដល់កម្ពុជានិយាយជារួម និងរដ្ឋបាលរាជធានីភ្នំពេញ និយាយដោយឡែក ជាពិសេសនៅក្នុងគម្រោងស្តីពី ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនាពេលនេះ។

លោកបន្តថា “ការអភិវឌ្ឍរបស់ទីក្រុង មិនអាចកាត់ផ្តាច់ចេញពីគុណតម្លៃនៃសន្តិភាពបានឡើយ” ពីព្រោះបើសិនជាគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍទីក្រុងដែរ។ តួយ៉ាងបទពិសោធន៍ នៃផលវិបាកបណ្តាលពីស ង្គ្រាម នៅតាមប្រទេសនានាជុំវិញពិភពលោក ជាពិសេសរឿងរ៉ាវថ្មីៗដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែន ដែលអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ពីបញ្ហានេះ។

លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ជាពិសេសការតាក់តែង ឯកសារផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងវៃឆ្លាត និងប្រកបដោយចីរភាពរបស់ រាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលនឹងឈានទៅការអនុម័តនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here