បុរីបុស្បាសាងសង់ឡើងស្របតាមបរិបទនៃលក្ខខ័ណ្ឌអាកាសធាតុនិងចំណូលចិត្តមនុស្សសម័យថ្មី

ដោយៈជេស៊ីកា

ភ្នំពេញៈ ការផ្តល់នូវបែបផែននៃការរស់នៅ ផ្សារភ្ជាប់ជាមួយធម្មជាតិ កាន់តែជារសនិយមរបស់មនុស្សសម័យថ្មី ដែលចូលចិត្តធម្មជាតិ និងបរិយាកាសស្រស់ស្រាយនៅក្នុងជីវិតរបស់ពួកគេ។

បុរីថ្មីមួយបានសាងសង់ឡើងលើទំហំផ្ទៃដីជាង២០ហិកតា នោះគឺបុរី​បុស្បា ដែលអ្នករចនាគំរោងនេះ បានទុកទំហំដីធំសំរាប់សួនសាធារណៈរៀបចំនូវការឌីសាញទ្វារបង្អួចធំៗ និងស្របតាមទទិសខ្យល់ ដែលអាចផ្តល់​បរិយាកាសក្នុងលំនៅដ្ឋាន ពោរពេញដោយខ្យល់ត្រជាក់ និងអារម្មណ៍ស្រស់ស្រាយ។

បុស្បា បាននិងកំពុងសាងសង់ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាឈាង រ័ត្នសហភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសា​សន៍ឲ្យដឹងតាមរយៈការ Live របស់ខ្លួនថា បុរីបុស្បាបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម ននិងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីត​ភាព ភាពស៊ីវិល័យ និងគគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកប ដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។​ លោកបន្តថា“មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះ​មានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

ជាមួយគ្នានេះ លោកស្មុយ សុផលសហភាគហ៊ុននិកនៃបុរីបុស្បាបានបង្ហាញចំនួនអតិថិជនច្រើនកុះករ នៅក្នុងអគារការរិយាល័យរបស់បុរីនេះ នៅលើទំនាក់ទំនងសង្គមរបស់ខ្លួន។

លោកឧកញ៉ាឈាង រ័ត្ន បានបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើង មិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើប AEON Mall3 បាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រ​ស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះ​បានរៀបចំសួនច្បារ ទីធ្លាសាធារណៈ​និងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយ​ងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញ​ចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៨៧២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here