ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Agile Group ដែលមានគម្រោងនៅកម្ពុជាសម្រុកលក់ភាគហ៊ុនដើម្បីដោះបំណុល

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Agile Group កំពុងសម្រុកលក់ទ្រព្យសកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងតម្លៃប្រមាណ២៨០លានដុល្លារអាមេរិក ដើម្បីដោះបំណុល។ នេះបើយោងតាមសារព័ត៌មាន Mingtiandi ចុះផ្សាយនៅដើមខែកុម្ភៈ នេះ។

តាមរយៈឯកសារ នៅលើផ្សារភាគហ៊ុនហ៊ុនក្រុងហុងកុង បានបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានមូលដ្ឋាន នៅក្រុងគ័ងចូវ (Guangzhou) ខេត្តគ័ងតុង (Guangdong) ប្រទេសចិន ដែលមានវិបត្តិសាច់ប្រាក់នេះ កំពុងប្រកាសលក់ភាគហ៊ុនរបសខ្លួន នៅក្នុងគម្រោងលំនៅដ្ឋាន២ ដែលកំពុងសាងសង់នៅក្រុងស៊ូចូវ (Xuzhou) ខេត្តជាងស៊ូ (Jiangsu) និងគម្រោងទី៣ នៅក្រុងអ៊ីវូ (Yiwu) ខេត្តចឺជាំង (Zhejiang) ឱ្យទៅក្រុមហ៊ុន China Overseas Land & Investment (COLI) ដែលជាដៃគូសហការ ក្នុងគម្រោងក្នុងតម្លៃសរុបជាង១៥៧លានដុល្លារអាមេរិក។

ដាច់ដោយឡែកពីនេះក្រុមហ៊ុន Agile Group បានព្រមព្រៀងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងក្រុមហ៊ុនគ្រប់គ្រងសំរាម និងក្រុមហ៊ុនផលិតថាម​ពល​ចំនួន៥មានមូលដ្ឋាននៅខេត្តះហឺប៉ី (Hebei) និងខេត្តសានតុង (Shandong) ឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់China Conch Venture Holdings ក្នុងតម្លៃ១២៦លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Agile Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទី២០ នៅប្រទេសចិន បាននិយាយកាលពីចុងខែមករា ការលក់ទ្រព្យទ្រព្យសកម្មទាំងនេះ នឹងធ្វើឱ្យខ្លួនមានរំហូរសាច់ប្រាក់ភ្លាមៗ ហើយនឹងជួយឱ្យខ្លួនបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកដើមទុន សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗទៀតរបស់ខ្លួន។

ការប្រកាសចុងក្រោយនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន COLI កាលពីសប្តាហ៍នៃចុងខែមករា បានបង្ហាញកិច្ចព្រមព្រៀងទិញភាគហ៊ុន២៦,៦៦ភាគរយរបស់ក្រុមហ៊ុន Agile Group និង២៦,៦៧%របស់ក្រុមហ៊ុន Shimao Group នៅក្នុងគម្រោងបណ្ដាក់ទុនរួមគ្នា របស់ពួកគេនៅក្រុងគ័ងចូវ ក្នុងតម្លៃ៥៨០លានដុល្លារអាមេរិក។ Mingtiandi៕

LEAVE A REPLY

Please enter your comment!
Please enter your name here