បុរីវិមានសំណាងទំហំ២៥ហិកតាចាប់ផ្តើមបុកគ្រឹះសាងសង់ផ្ទះអាជីវកម្មដំណាក់កាលដំបូង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ថិតនៅក្បែរបឹងធម្មជាតិ ជាមួយនឹងរចនាបទសំណង់ស៊ីវិល័យសមស្របតាមនិន្នាការ និងរសនិយមរបស់អភិជនសម័យថ្មី “បុរីវិមានសំណាង” បានបើកការដ្ឋានបុកគ្រឹះសាងសង់ផ្ទះអាជីវកម្មដំណាក់កាលដំបូងជាផ្លូវការហើយ ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia ដែលបានវិនិយោគបុរីលំនៅដ្ឋានបែបអភិជននេះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមយ៉ាងខ្លីថា នារសៀលថ្ងៃទី ១០ កុម្ភៈ ២០២២ យើងខ្ញុំបានចាប់ផ្តើមបុកគ្រឹះសាងសង់ផ្ទះអាជីវកម្ម នៅក្នុងបុរីវិមានសំណាង ដើម្បីអាចបញ្ចប់ការសាងសង់ និងប្រគល់ជូនអតិថិរជន តាមការកំណត់។

បុរីវិមានសំណាង មានទីតាំងនៅលើមហាវិថីឈ្នះឈ្នះ មានចម្ងាយប្រមាណ ២៥០០ម ពីទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ថា បុរីវិមានសំណាង មានទំហំដីសរុបប្រមាណ២៥ហិចតា ដោយអភិវឌ្ឍន៍ជាផ្ទះអាជីវកម្ម វីឡាព្រីន វីឡាឃ្វីន វីឡាឃីង និងកំពុងរៀបចំអភិវឌ្ឍន៍ជាផ្ទះវីឡា រ៉ូយ៉ាល់ ដែលផ្ទះប្រភេទនេះ ផ្ដោតទៅលើអតិថិជន ដែលមានប្រាក់ចំណូលខ្ពស់បែបអភិជន។

លោកជំទាវបន្តថា ”អ្វីដែលជាចំនុចពិសេសរបស់បុរីវិមានសំណាង គឺស្ថិតនៅទីតាំង ដែលមានសក្ដានុពល ដូចជាមានទីតាំងបុរីគឺស្ថិតនៅលើផ្លូវមេ ជាផ្លូវធំ ហើយមួយវិញទៀត នៅក្នុងគម្រោងក៏មានរៀបចំជាសួនច្បារធំៗ ផ្លូវធំៗ មានក្លឹបហាត់ប្រាណ សួនកុមារ និងជាពិសេសរាល់ផ្ទះរបស់វីឡាឃ្វីន និងវីឡាឃីង សុទ្ធតែបែរទៅរកមាត់ទឹក ដែលផ្ទះប្រភេទនេះពិបាករកណាស់នៅក្នុងភ្នំពេញ”។

លោកជំទាវបន្ថែមថា បុរីវិមានសំណាង ដែលក្រុមហ៊ុនអភិវឌ្ឍន៍ឡើងមកនេះ គឺផ្ដោតទៅលើអតិថិជនកម្រិតមធ្យមឡើងទៅ ដោយសារតែក្នុងបុរីសង់ឡើងសុទ្ធតែជាវីឡា ដោយវីឡានីមួយៗសង់ឡើង ដោយផ្ចិតផ្ចង់ជាទីបំផុត។

ដើម្បីអបអរពិធីសែនបុកគ្រឹះផ្ទះអាជីវកម្ម បុរីវិមានសំណាងបានផ្តល់ជូននៅប្រម៉ូសិនពិសេស ដោយរាល់ការទិញផ្ទះអាជីវកម្ម អតិថិជននឹងទទួលបានម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ភ្លាមៗ។ ការផ្តល់ជូនចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ2022។
ទំនាក់ទំនងមកឥលូវនេះ ដើម្បីទទួលបាននូវទីតាំងពិសេសមុនគេបង្អស់។ 095 96 2000 078 96 2000៕

LEAVE A REPLY

Please enter your comment!
Please enter your name here