មហាវិថីឈ្នះ ឈ្នះក្លាយជាតំបន់អភិវឌ្ឍន៍បុរីកាន់តែមានប្រជាប្រិយភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ តំបន់ស្ថិតនៅជាប់់មហាវិថីឈ្នះ ឈ្នះបាននិងកំពុងក្លាយជាទីតាំងអភិវឌ្ឍន៍ សាងសង់ន៍បុរីយ៉ាងសកម្ម ខណៈសកម្មភាពរថយន្តដឹកដីបាននិងកំពុងធ្វើសកម្មភាពចាក់ដីយ៉ាងសកម្មនៅតំបន់នេះ។

តំបន់ស្ថិតនៅសងខាងមហាវិថីនេះ ពីមុនសុទ្ឋតែជាផ្ទៃបឹង ប៉ុន្តែបច្ចុ​ប្បន្នផ្ទៃបឹងកប់ស្រូវ ឬបឹងតាមោឃ ស្ថិតនៅចំណុចនៃគម្រោងសាងសង់ផ្សារដើមគរ ដើម្បីធ្វើជាទីតាំបោះដុំបន្លែ បាននិងកំពុងក្លាយជាទីតាំងសាងសង់បុរីយ៉ាងសកម្ម ប៉ុន្តែធូរលីដីបាននិងកំពុងរំខាន ដល់ការរស់នៅតំបន់នេះផងដែរ។

ជាមួយគ្នានេះ បុរីវិមានសំណាងទំហំជាង២០ហិកតា បាននិងកំពុងលេចវត្តមាននៅតំបន់នេះផងដែរ ដែលបុរីនេះសាងសង់លំនៅដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ រហូតដល់កម្រិតអភិជន។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានធ្វើដំណើរឆ្លងកាត់មហាវិថីឈ្នះ ឈ្នះពីចំណុចប្រសព្វមហាវិថីហាណូ​យ រហូតដល់ផ្លូវជាតិលេខ៤កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ ឲ្យដឹងកាលពីថ្ងៃទី៣១ មករាកន្លងមកថា ដោយសារការរីកចម្រើននៃរាជធានីភ្នំពេញ និងកំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ចូលមករស់នៅទីក្រុងនេះចន្លោះពី២៥ ទៅ៣០ម៉ឺននាក់ជារៀងរាល់ឆ្នាំ បានធ្វើឲ្យរាជធានីភ្នំពេញត្រូវពង្រីកជាប្រចាំ ហេតុនេះការពង្រីកការអភិវឌ្ឍន៍៍របស់ផ្នែកឯកជន ទៅកាន់តំបន់នេះ មិនមែនជារឿងចៃដន្យនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កំណើនប្រជាសាស្រ្ត បានផ្សារភ្ជាប់ជាមួយនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម ហេតុនេះការរីកចម្រើននៃរាជធានីភ្នំពេញ ទៅកាន់ទិសទាំងបួន នឹងកាន់តែធំធាត់ឡើង”។លោកបន្តថា “ហេតុនេះហើយទើបរាជរដ្ឋាភិបាល នឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡានៅឆ្នាំ២០២៣៥ខាងមុខនេះ”។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើនក្រុងភ្នំពេញ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសការរុញក្រសួង និងស្ថាប័នជាតិមួយចំនួនទៅកាន់តំបន់កប់ស្រូវ នឹងធ្វើឲ្យតំបន់នេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅរយៈពេល៣ទី៥ឆ្នាំខាងមុខនេះ ពិសេសតំបន់នេះនឹងក្លាយជា CBD (តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម) ថ្មីមួយនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here