មូលនិធិរូបិយវត្ថុអន្តរជាតិIMF ជំរុញឱ្យជប៉ុនកាត់បន្ថយជំនួយគ្រាអាសន្នលើបញ្ហាកូវីដ១៩

ដោយៈសុខុម

តូក្យូ: មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅថ្ងៃសុក្រ ទី២៨ មករា នេះបានជំរុញឱ្យប្រទេសជប៉ុន កាត់បន្ថយជំនួយគាំទ្រគ្រាអាសន្នលើជំងឺកូវីដ-១៩ ហើយពិចារណាដំឡើងពន្ធលើអចលនទ្រព្យ និងពន្ធលើចំណូលមូលធន នៅពេលសេដ្ឋកិច្ចងើបឡើងរឹងមាំពីវិបត្តិកូវីដ-១៩។

មូលនិធិIMF ផ្ដល់ជាអនុសាសន៍ថា ខណៈអាជ្ញាធរត្រូវបន្តជួយគាំទ្រដល់គ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារវិបត្តិកូវីដ-១៩ ពួកគេក៏គួរតែបន្តកាត់បន្ថយវិធានការ ផ្ដល់ជំនួយគ្រាអាសន្នកូវីដ-១៩ផងដែរ នៅពេល​សេដ្ឋកិច្ចងើបឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័នអន្តរជាតិមួយនិយាយទៀតថា “ដោយសារមើលឃើញភាពមិនប្រាកដប្រជា ធំធេងជុំវិញវិបត្តិរីករាលកូវីដ-១៩នៅខាងមុខ គោលនយោបាយសារពើពន្ធ គួរតែមានភាពរហ័សរហួន និងមានភាពបត់បែន ដោយធ្វើការកែសម្រួលទំហំ នៃការជួយគាំទ្រ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ច និងការរីករាយដាលវីរុសកូវីដ-១៩”។

ស្ថាប័ននេះបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ទំនងជាទទួលបានកំណើនបន្ថែមទៀតនៅឆ្នាំ២០២២នេះ ហើយថា នៅពេលសេដ្ឋកិច្ចងើបឡើងវិញរឹងមាំហើយ ប្រទេសជប៉ុន ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងទប់បំណុលដ៏ធំសម្បើមរបស់ខ្លួនកុំឱ្យកើនឡើង ដូចជាតាមរយៈការកាត់បន្ថយថ្លៃព្យាបាល ដែលចេះតែប៉ោងធំឡើងៗ សម្រាប់ប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សជាដើម។

IMF និយាយទៀតថា ការដំឡើងអត្រាពន្ធលើទំនិញប្រើប្រាស់ពី១០% នាពេលបច្ចុប្បន្ន ព្រមទាំងការឡើងពន្ធលើអចលនទ្រព្យ និងពន្ធលើចំណូលមូលធនផងដែរនោះក៏អាចជាជម្រើសល្អៗ។

ទាក់ទិនគោលនយោបាយរូបិយវត្ថុ IMF បានជំរុញឱ្យធនាគារកណ្តាលជប៉ុន រក្សាទុកកម្មវិធីជំរុញសេដ្ឋកិច្ចដ៏ធំរបស់ខ្លួន ហើយត្រៀមខ្លួនកាត់បន្ថយអត្រាការប្រាក់ ប្រសិនបើសន្ទុះអតិផរណានៅតែខ្សោយ។

នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន IMF បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នឹងទទួលបានកំណើនដល់៣,៣%នៅឆ្នាំនេះ បើធៀបនឹងកំណើន១,៦% កាលពីឆ្នាំ២០២១ ដោយសារវិធានការជំរុញសេដ្ឋ​កិច្ចរបស់រដ្ឋាភិបាល និងការធូរស្រាលនៃកង្វះផ្គត់ផ្គង់ ក្នុងពិភពលោក៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here