រដ្ឋាភិបាលគ្រោងសាងសង់រោងចក្រផលិតបេតុងកៅស៊ូបន្ថែម ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ រោងចក្រផលិតបេតុងកៅស៊ូបន្ថែមទៀត ដើម្បីឆ្លើយតប ទៅនឹងការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។

គំរោងវិនិយោគសាងសង់រោងចក្រថ្មីនេះ ត្រូវបានប្រកាស បន្ទាប់ពីរោងចក្រផលិតបេតុង កៅស៊ូដំបូងគេបង្អស់នៅកម្ពុជា នៅប្រទល់ខេត្តកំពត-ខេត្តកែប បានសាងសង់រួចរាល់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងសន្និបាតក្រសួងនៅព្រឹកថ្ងៃទី២៧ មករាកន្លងមកបានឲ្យដឹងថា រោងចក្រទី២ គ្រោងនឹងធ្វើខេត្តបាត់ដំបង ខណៈរោងចក្រទី១ យើងសង់រួចហើយ។

លោកបន្តថា “ឆ្នាំនេះសង្ឃឹមថា យើងទទួលបានមួយឈុតទៀត ដើ​ម្បីយើងយកទៅដាក់នៅតំបន់បាត់ដំបង ដើម្បីឆ្លើយតបទៅនឹងការងារសាងសង់ផ្លូវ ដូចជាផ្លូវ៥៧ ផ្លូវ៥៨ ផ្លូវ៦៨ ជាដើម”។ រោងចក្រផលិតបេតុងកៅស៊ូ‌ទី១ មានទីតាំងនៅឯព្រំប្រទល់ខេត្តកំពត​-ខេត្តកែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់រោងចក្រនៅទីតាំងកំពត-កែប គឺដោយសាររដ្ឋាភិបាលនឹងចាប់ផ្ដើមស្ដារផ្លូវជាតិលេខ៣១ លេខ៣៣ និងលេខ៤១នាពេលឆាប់ៗ ដូច្នេះទីតាំងនេះគឺស័ក្តិសមបំផុត។

លោកស៊ុន ចាន់ថុល បាបបង្ហាញសុទិដ្ឋិនិយមថា ការមានរោងចក្រខ្លួនឯងនេះ នឹងជួយធ្វើឱ្យការងារធ្វើផ្លូវលឿន ងាយស្រួល និងសន្សំសំចៃថវិកាជាងមុន។ បច្ចុប្បន្នកម្ពុជាមានផ្លូវជាច្រើន ដែលជាផ្លូវ DBST ហើយផ្លូវលើកកម្រិតមកជា AC៕

LEAVE A REPLY

Please enter your comment!
Please enter your name here