ស្ពានយោងដោយខ្សែកាបដំបូងគេនៅរាជធានីភ្នំពេញសម្រេចបានជិត៧៤ភាគរយហើយ

ដោយៈសុខហេង

ភ្នំពេញៈ ស្ពានយោងដោយខ្សែកាបដំបូងគេ នៅរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន OCIC សាងសង់សម្រេចបានជិត៧៤ភាគរយហើយ។

គិតត្រឹមថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧%។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។

គម្រោងស្ពាននេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន៤បង្គោល មានកំពស់រហូតដល់៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCICបានមានប្រសាសន៍ឲ្យដឹងកាលពីកាលពីពេលកន្លងមកថា ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ និងវិនិយោគទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ដែលបានមកពីការជួលដីពីរដ្ឋបាលរាជធានីភ្នំពេញ។

លោកបន្តថា “វាជាស្ពានធំដែលមានខ្សែកាបនៅចំកណ្តាល និងមានគន្លងរថយន្តពីរទៅពីរមក ហើយវានឹងជួយសម្រួល ដល់ការកកស្ទះចរាច​រណ៍នៅតំបន់នេះមួយកម្រិតទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here