“ទិញដីបង់ផ្តាច់ថែមផ្ទះ”នៅគំរោងបូកគោលែន2កំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ

ដោយៈគង់ សូរិយា

កំពតៈ គំរោងដីឡូត៍លំហែរកាយស្តង់ដាអន្តរជាតិដំបូងគេ បូកគោលែនបាន និងកំពុងផ្តល់កញ្ចប់លក់យ៉ាងពិសេស ដោយអតិថិជនបង់ប្រាក់ផ្តាច់ នឹងទទួលបានផ្ទះលំហែរដ៏ស្រស់ស្អាតមួយខ្នង។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanដែលកំពុងវិនិយោគលើគំរោងបូកគោលែន បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី២១ មករានេះថា ដោយសារយើង ផ្តោតលើការអភិវឌ្ឍដោយចីរភាព និងទទួលខុសត្រូវសង្គម គំរោងដីឡូត៍លំហែរកាយបូកគោលែនបាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ដោយផ្តោតលើការលើកទឹកចិត្ត ដល់អតិថិជនជាពិសេ ស បច្ចុប្បន្នយើងបានផ្តល់កាដូពិសេស”ទិញដី១ឡូតិ៍ បង់ផ្តាច់ថែមផ្ទះលំហែរមួយខ្នងយ៉ាងស្រស់ស្អាត ដល់អតិថជន ហើយចំនួនផ្តល់ជូននេះមានត្រឹមតែ៤០ផ្ទះប៉ុណ្ណោះ ក្នុងគំរោងBokor Land(2)។កាដូនេះអតិថិជនពេញចិត្តខ្លាំងណាស់ ហើយបច្ចុប្បនៅសល់តែជាង២០ផ្ទះទៀតប៉ុណ្ណោះ​។ លោកបន្តថា “ខេត្តកំពតជាខេត្តមានសក្តានុពល លើវិស័យទេសចរណ៍ធម្មជាតិ ហេតុនេះទើបយើងផ្តោត លើគំរោងមានលក្ខណៈបៃតង ដើម្បីឲ្យអ្នករស់នៅ ឬមកលំហែរបានទទួលអារម្មណ៍ ស្រស់ស្រាយ និងមានផាសុខភាព”។

លោកCooler Tanបានបន្តថា ដោយទទួលបានជោគជ័យលើការលក់ និងអភិវឌ្ឍន៍លើគំរោងបូកគោលែនទី១ យើងទទួលបានជោគជ័យក្នុងការកលក់គំរោងទី២ និងត្រៀមបើកគំរោងទី៣ នៅលើផ្លូវជាតិលេខ៤៣ ដែលមានចម្ងាយ ប្រមាណ១៥គីឡូម៉ែត្រពីក្រុងកំពត ដែលជាខេត្តសម្បូរធនធានធម្មជាតិ ដោយទោះបីជាបណ្តាខេត្តនានា បានរងគ្រោះដោយសារជំងឺកូវីដ១៩ក្តី ប៉ុន្តែវិស័យទេសចរណ៍ ក្នុងខេត្តកំពតបានរងគ្រោះតិចតួចបំផុត។

លោកបន្តថា “ការមកសំរាកលំហែរក្នុងខេត្តកំពត កាន់តែពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក ហេតុនេះបើពួកគាត់មានផ្ទះលំហែរខ្លួនឯង មានដីដាំដំណាំ និងស្រូបយកខ្យលើអាកាសបររិសុទ្ឋ គួរជាជម្រើសមួយ ដែលគួរពិចារណា”។ លោកបន្តថា “បូកគោលែនផ្តោតលើផាសុខភាព ភាពបៃតង និងស្តង់ដាដីឡូត៍ ដែលមានការតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងអំពូល សឡា ដែលផ្តល់ការបំភ្លឺនាពេលរាត្រីប្រកបដោយភាពមនោរម្យបំផុត”។

ជាមួយនឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋខាងលើ ជាមួយផ្លូវថ្នល់ធំទូលាយ មានសន្តិសុខការពារ២៤ម៉ោង ពិសេសបូកគោលែនជាទីតាំង សម្រាប់ទស្សនាថ្ងៃរះពេលព្រឹកព្រលឹម និងអាចគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here