គម្រោង Green Zone Residence ចាប់ដៃសហការជាមួយគេហទំព័រ Propertyarea ផ្សព្វផ្សាយដល់សាធារណៈជន

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងលំនៅដ្ឋានដ៏ស្រស់ស្អាត និងមានទីតាំងនៅជាយរាជធានីភ្នំពេញ Green Zone Residence បានចាប់ដៃសហការរយៈពេលវែង ជាមួយគេហទំព័រ Propertyarea.asia ដែលជាគេហទំព័រព៌តមានឈានមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច។

ពិធីចុះហត្ថលេខាសហការនេះ បានធ្វើឡើងរវាងលោកឧកញ៉ាម៉ន សុខា ប្រធានក្រុមប្រឹក្សាភិបាលគំរោង Green Zone Residence និងលោកយិន លាងគង់ ជាសហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea កាលពីថ្ងៃទី១៣ មករាកន្លងមកនេះ។

លោកឧកញ៉ាម៉ន សុខា ប្រធានក្រុមប្រឹក្សាភិបាលគំរោងលំនៅដ្ឋានលំហែរកាយបែបប្រណណីតខាងលើនេះ និងជាប្រធានសមាគមអ្នកអភិវឌ្ឈ​ន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ការអភិវ​ឌ្ឍលើវិស័យអចលនទ្រព្យទាមទារយើងមានដៃគូច្រើន ទាំងផ្នែកលក់ ផ្នែកទីផ្សារ និងផ្នែកសារព៌តមា​ន ដូចជា គេហទំព័រ Propertyarea.asia ដែលជាគេហទំព័រទទួលបានការទុកចិត្ត និងផ្សព្វផ្សាយព៌តមាន ប្រកបដោយមូល​ដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ លឿនរហ័ស និងប្រកបដោយទំនួលខុសត្រូវសង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “លោកយិន លាងគង់ ដែលជាអគ្គនាយកគេហទំព័រនេះ មានបទពិសោធន៍យូរឆ្នាំ លើវិស័យព៌តមាន ពិសេសព៌តមានផ្នែកអចលនទ្រព្យ ហើយលលោកបានយល់ពីជម្រៅ នៃការផ្សព្វផ្សាយព៌តមាន និងគុណតម្លៃសម្រាប់់ពង្រីកទីផ្សាររបស់យើង”។

លោកឧកញ៉ាម៉ន សុខាបានបន្តថា “ការរីកចម្រើននៅតំបន់ផ្លូវជាតិលេខ៥១ បាននិងកំពុងធ្វើឲ្យគំរោងនេះ ទទូលបានការចាប់អារម្មណ៍ច្រើន ដោយសារតម្លៃផ្ទះ មានចាប់ពីជាង ២០,០០០ដុល្លារ ដល់ជាង ៣០,០០០ដុល្លារ និងផ្តល់ការបញ្ចុះតម្លៃពិសេស សម្រាប់អតិថិជនទិញនៅពេលបើកលក់បែបហ្រ្វីសែល។

គំរោង Green Zone Residence មានទីតាំងស្ថិតនៅភូមិក្រាំង ទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹងប្រ​ហែ​ល៦គីឡូម៉ែត្រ។

លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានសម្តែងក្តីរីករាយ ដែលបានសហការផ្សព្វផ្សាយ​លក់គំរោងនេះ ដោយលោកបានមានប្រសាសន៍ថា កាលពីពេលថ្មីនេះលោកបានទៅកាន់គំរោងនេះ ដោយលោកសង្កេតឃើញថា គំរោងនេះសាងសង់ឡើងផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលសមស្របនឹងនិន្នាការរស់នៅបែបសម័យថ្មី និងសមស្របតាមបរិបទលក្ខខ័ណ្ឌអាកាសធាតុនៅកម្ពុជា។

លោកបន្តថា “និន្នាការវិនិយោគលំនៅដ្ឋាន លំហែរកាយបានកើនឡើង ដោយសារប្រជាពលរដ្ឋ មានការយល់ដឹងជាងមុន មានប្រាក់ចំណូលច្រើនជាងមុន ពិសេសពួកគាត់បានយល់ដឹង ពីការរស់នៅតាមបែបផែនជីវិតសម័យថ្មី”។

លោកបន្តថា “ដោយសារអាកាសធាតុកាន់់តែក្តៅ ហេតុនេះ ប្រជាជនកាន់តែ​ច្រើន ពិសេសស្ថាបត្យករនានា បានចាប់ផ្តើមគិតគូពីលំហខ្យល់ ពីបរិស្ថានបៃតង ដើម្បីផ្តល់ឲ្យអ្នករស់នៅ អាចផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ។

លោកយិន លាងគង់ បន្តថា គំរោងលំនៅដ្ឋានលំហែរកាយ Green Zone Residence បាននិងកំពុងដើរតាមបរិបទនេះ ដែលនៅក្នុងគំរោងនេះមានសួនទឹកកំសាន្ត មានសួនច្បារ ហាងកាហ្វេ និងសេវាកម្មកំសាន្តផ្សារភ្ជាប់ជាមួយធម្មជាតិជាច្រើនទៀត ដែលវានឹងផ្តល់ឲ្យអ្នករស់នៅអាចសំរាកលំហែរកាយចុងសប្តាហ៍ ជួបជុំមិត្តភ័ក្ត បងប្អូនអាំងសាច់ទទួលទាននិងលេងកំសាន្តបានយ៉ាងរីករាយទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here