ក្រុមហ៊ុនជីប ម៉ុងគ្រោងនឹង បើកដំណើរការផ្សារទំនើបមួយទៀត នៅតំបន់សែនសុខនាពេលឆាប់ៗនេះ

ដោយ: ម៉ាលីស

ភ្នំពេញ: ផ្សារទំនើបជីប ម៉ុង សែនសុខ សំរេចការសាងសង់យ៉ាងជោគជ័យដែលជាផ្សារទំនើបដ៏ធំ នឹងបើកដំណើរការឆាប់ៗនេះ នៅដើមឆ្នាំ២០២២។

ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងបើកសម្ពោធដំណើរការ ផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២២ ដែលជាផ្សារទំនើបដ៏ធំនិងផ្តល់ភាពសប្បូរបែប សំរាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចតំបន់សក្តានុពលសែនសុខ ដែលធ្វើអោយតំបន់នេះកាន់តែ ស៊ីវីល័យក្នុងដើមឆ្នាំ២០២២។

ស្ថាបត្យកម្មដ៏ប្រណិត និងស្រស់ស្អាតនៃផ្សារទំនើបជីប ម៉ុង សែនសុខ កំពុងតែបង្កើនសម្រស់និងកិត្តិស័ព្ទ ក្នុងតំបន់សែនសុខ រួមទាំងផ្សារទំនើបនេះបង្កប់នូវគំនិតផ្សារភ្ជាប់ នឹងភាពបៃតងដោយមានសួនច្បារ និងបរិយាកាសដ៏ល្អ ដែលរឹតតែផ្តល់អារម្មណ៍ស្រស់ស្រាយ សំរាប់ប្រជាពលរដ្ឋដែលមកកំសា ន្តក៏ដូចជាទិញទំនិញនៅក្នុងផ្សារទំនើបនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារទំនើបជីប ម៉ុង សែនសុខសាងសង់ឡើងលើផ្ទៃដីធំទូលាយ មានកម្ពស់៤ជាន់ បញ្ចប់ការសាងសង់របស់ខ្លួនដោយជោគជ័យ ដែលត្រៀមដំណើរការ និងស្វាគមន៍ប្រជាពលរដ្ឋ ចូលមកកំសាន្តនិងទិញទំនិញ ដែលសុទ្ធតែមានគុណភាពខ្ពស់ តំលៃសមរម្យ រួមទាំងការបំរើសេវាកម្មយ៉ាងល្អ។

បើតាមប្រសាសន៍របស់អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Arnaud Dufresne បានឲ្យដឹងថា ផ្សារទំនើបជីប ម៉ុង សែនសុខ គឺជាផ្សារទំនើបបែបសហគមន៍ ដែលមានភាពយកចិត្តទុកដាក់បំផុត ចំពោះការផ្តល់ភាពងាយស្រួល សំរាប់ប្រជាពលរដ្ឋក្នុងតំបន់ និងមានចំណតរថយន្តធំទូលាយ ភាពងាយស្រួលធ្វើដំណើរទៅកាន់ផ្សារទំនើប ព្រមទាំងមានហាងល្បីៗខុសៗគ្នា ដូចជាហាងម្ហូបអាហារ កន្លែងកម្សាន្តដ៏ធំ រោងភាពយន្តទំនើប កន្លែងក្មេងលេងដ៏ទាក់ទាញ និងហាងលក់សម្លៀកបំពាក់ល្បីៗពេញនិយម។»

បន្ថែម ពីលើនេះ ផ្សារទំនើប ជីបម៉ុង សែនសុខ ក៏មានមជ្ឈមណ្ឌលកំសាន្តកុមារដ៏ទំនើបDoozii ហាងលក់គ្រឿងអេឡិចត្រូនិក ហាងកាហ្វេនិងភេសជ្ជៈឆ្ងាញ់ៗ ហាងលក់សម្លៀកបំពាក់បុរសនារីកុមារម៉ាកល្បីៗ ហើយក៏ជាទីកន្លែង សំរាប់ជួបជុំពិភាក្សាធុរកិច្ចជាច្រើនផងដែរ។ បន្ថែមពីលើនេះក៏មានផ្សារទំនើប Chip Mong Supermarket ដែលមានលក់ទំនិញជាច្រើនប្រភេទ ភោជនីយដ្ឋាននិងអាហារដ្ឋាន Food Park ។

ក្រៅពីទំហំដ៏ធំនៃផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើបនេះក៏មាន ចំណតរថយន្ត និងម៉ូតូ ដែលអាចចតរថយន្ដបានជាង៤៨០គ្រឿង និងម៉ូតូ ៤៥០គ្រឿង។

ផ្សារទំនើបជីប ម៉ុង សែនសុខ សាងសង់ឡើងក្នុងឆ្នាំ២០១៨ ហើយបន្តសាងសង់ រហូតដល់ចប់ជាស្ថាពរនៅក្នុងចុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here