ទីផ្សារអចលនទ្រព្យសិង្ហបុរី នៅតែមានស្ថានភាពល្អប្រសើរក្នុងត្រីមាសទី៤ឆ្នាំនេះ

ដោយៈសុខុម

សឹង្ហបុរី: មិនខុសពីប្រទេសនានាទូទាំងពិភពលោក ប្រទេសសិង្ហបុរី នៅបន្តប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ដែលត្រូវរៀនរស់ជាមួយនឹងវីរុសដ៏កាចសាហាវ ដែលបានចម្លងទៅមនុស្សរហូត ដល់ទៅជាង ២៦៧លាននាក់ និងផ្ដាច់ជីវិតមនុស្សអស់ជិត ៥,៣លាននាក់ នៅជុំវិញពិភពលោកគិតត្រឹមថ្ងៃទី១០ ធ្នូ។

ប៉ុន្តែថ្វីបើការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បន្តជះផលប៉ះពាល់មកលើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងណាក្ដី ក៏ទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះនៅតែមានស្ថានភាពល្អប្រសើរ គួរឱ្យសាទរក្នុងត្រីមាសទី៤ ក្រោយសម្រេចបានកិច្ចព្រមព្រៀងគំរោងវិនិយោគ លើវិស័យអចលនទ្រព្យ ៥,៥ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ ដោយកើនឡើង ៣៨,៧%បើធៀបនឹងត្រីមាសទី២។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ធ្នូ។

តម្លៃអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី បានបន្តហក់ឡើង៦ត្រីមាសជាប់ៗគ្នា។ សន្ទស្សន៍ទីផ្សារអចលនទ្រព្យសិង្ហបុរី (SPMI) ដែលចុះផ្សាយដោយសារព័ត៌មាន PropertyGuru បង្ហាញពីកំណើន ៣,៨៨% ឬស្មើនឹង ៤,៧៣ពិន្ទុក្នុងត្រីមាសទី៤ ឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរ នៅផ្នែកផ្គត់ផ្គង់ សន្ទស្សន៍ផ្គត់ផ្គង់អចលនទ្រព្យសិង្ហបុរី (SPSI) ទទួលបានកំណើន ៣,៥៩% ឬស្មើនឹង៥,០៣%។

កំណើនដែលទទួលបាន ក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ គឺជាសញ្ញាដ៏រឹងមាំ ដែលបង្ហាញពីទំនុកចិត្តដ៏មោះមុត របស់បណ្ដាក្រុមហ៊ុនលក់អចល​នទ្រព្យ។ តម្លៃអចលនទ្រព្យទំនង ជាបន្តហក់ឡើងបន្ថែមទៀត ប៉ុន្តែវាកំពុងបង្ហាញសញ្ញាបង្អង់ល្បឿន រួមជាមួយចំនួនប្រតិបត្តិការទិញលក់ធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្រូវការនៅតែរឹងមាំ ទោះបីជាបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដំឡើងថ្លៃ ដោយសារជួបបញ្ហាប្រឈមនានា ដូចជា ថ្លៃចំណាយសាងសង់កើនឡើង កង្វះកម្លាំងពលកម្ម និងសម្ពាធដែលចេញពីកាតព្វកិច្ចពន្ធប្រថា​ប់ត្រាដែលប្រទេសនេះបានដាក់ចេញក្នុងឆ្នាំ២០១៨ ក្ដី៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here