ប្រើប្រាស់វិធីសាស្ត្រចំនួន៤ ដើម្បីខ្ចីប្រាក់ពីធនាគារទិញអចលនទ្រព្យ

ដោយ: ម៉ាលីស

ភ្នំពេញៈ មនុស្សគ្រប់រូបតែងប្រាថ្នា ចង់បានអចលនទ្រព្យមកជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងគោលបំណងបង្កើតគុណប្រយោជន៍ផ្សេងៗ។ តើមានវិធីសាស្ត្រណាមួយដែលល្អសម្រាប់អ្នក ដែលមិនទាន់មានប្រាក់គ្រប់គ្រាន់ហើយចង់បាន អចលនទ្រព្យនោះ?។

យោងតាមការៀបរាប់របស់ លោក អ៊ួន សារ៉ាត់ ក្នុងសៀវភៅ “ភាពវៃឆ្លាតក្នុងរឿងអចលនទ្រព្យ” បានរៀបរាប់ពីវិធីសាស្ត្រខ្ចីលុយពីធនាគារ ដើម្បីទិញអចលនទ្រព្យ ដែលមានដូចជា:

១ ដាក់ប្រាក់នៅធនាគារនោះ

មុននឹងខ្ចីលុយពីធនាគារណាមួយ អ្នកត្រូវយកប្រាក់របស់អ្នកទៅផ្ញើនៅធនាគារនោះឲ្យបានរយៈពេលយូរបន្តិចសិន ដើម្បីឲ្យមានទំនាក់ទំនង និងទំនុកចិត្តពីធនាគារ។ អ្នកត្រូវប្រើប្រាស់សេវាកម្មរបស់ធនាគារ ក្នុងប្រតិបត្តិការរបស់ខ្លួន អ្នកមិនគួរប្រើប្រាស់សេវាកម្មធនាគារផ្សេង ដល់ពេលខ្ចីប្រាក់សុទ្ធតែទៅខ្ចីធនាគារផ្សេងនោះទេ។ អ្នកត្រូវបង្កើតទំនុកចិត្តឲ្យបានល្អ រវាងធនាគារណាមួយតាំងពីដើមរៀងមក ហើយពេលខ្ចីខ្ចីប្រាក់ពីធនាគារនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២ ត្រូវខ្ចីប្រាក់ចំនួនតិចសិន

កុំហក់ភ្លាម ខ្ចីប្រាក់ចំនួនច្រើនភ្លាម អ្នកត្រូវខ្ចីប្រាក់តិចៗនិងបន្តខ្ចីកើនជាលំដាប់ ហើយត្រូវសងអោយបានត្រឹមត្រូវ ទៀងទាត់ដើម្បីបង្កើតប្រវត្តិកេរ្តិ៍ឈ្មោះល្អ ក្នុងការខ្ចីនិងការសងទៀងទាត់ល្អ។ អ្នកគួរខ្ចីប្រាក់មកបង្កើតអាជីវកម្ម ដើម្បីបង្កើតប្រាក់ចំនូលណាមួយសិន ទោះជាវាតូចតាចក្តី ដើម្បីអាជីវកម្មផង និងបទពិសោធន៍ក្នុងការខ្ចីប្រាក់ផង។

ម្ចាស់ធនាគារមានការទុកចិត្តចំពោះគោលបំណងណា ដែលមានបទពិសោធន៍ខ្ចីប្រាក់ គេយកមករកស៊ីហើយគេមិនសូវជាទុកចិត្ត ចំពោះអ្នកដែលមិនធ្លាប់ខ្ចីលុយ សោះនោះទេ។

៣ ត្រូវពិភាក្សាជាមួយខាងធនាគារ

អ្នកត្រូវប្រាប់អំពីគោលបំណងដែលថា អ្នកចង់ខ្ចីប្រាក់ពីធនាគារមកពីអចលនទ្រព្យ និងស្នើឲ្យធនាគារជួយគិតគូរ និងប្រាប់លក្ខខ័ណ្ឌដែលត្រូវធ្វើ ដើម្បីឲ្យអ្នកអាចត្រៀមខ្លួនបានមុននឹងខ្ចី។ ជាពិសេសអ្នកត្រូវប្រឹក្សា ជាមួយអ្នកផ្តល់ឥណទាន ដែលគេអាចផ្ដល់ដំបូន្មានល្អ ក្នុងគម្រោងការណ៍របស់អ្នក ដែលកិច្ចការនេះត្រូវធ្វើឲ្យបានមុនក្នុងរយៈពេលរយាល បន្តិចកុំឱ្យពិភាក្សាភ្លាម ចង់ខ្ចីប្រាក់គេភ្លៀងអោយសោះ។

៤ ត្រូវកសាងកេរ្តិ៍ឈ្មោះឲ្យបានល្អ

កេរ្តិ៍ឈ្មោះល្អ សំដៅលើការប្រព្រឹត្តល្អសុចរិតទៀងត្រង់ និងការមានឆន្ទៈ ក្នុងការសងត្រឡប់ទៅគេវិញ មនុស្សល្អតែងខ្ចីលុយគេបានស្រួល ត្រូវរក្សាអំពើល្អ ប្រកាន់អំពើល្អ និងស្មោះត្រង់ចំពោះជនឯងទៀត។ កេរ្តិ៍ឈ្មោះគឺជាដើមទុនពិតប្រាកដ នៃការរស់នៅនិងរកស៊ី។ មានកេរ្តិ៍ឈ្មោះល្អមានមនុស្សរាប់អាន មានការគាំទ្រ មានអតិថិជនច្រើន និងការជឿទុកចិត្តពីមនុស្សជុំវិញ។

បើអ្នកចង់ក្លាយទៅជាអ្នកមាន ត្រូវកសាងកេរ្តិ៍ឈ្មោះឲ្យបានល្អ។ ចូររស់នៅដោយប្រព្រឹត្តល្អនិងរកស៊ីដែលមុខរបស់ត្រឹមត្រូវ កុំធ្វើអាជីវកម្មទាំងឡាយណាខុសច្បាប់បំផ្លាញមនុស្សនិងបំផ្លាញជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here