តំបន់ស្ថិតនៅជុំវិញគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ទាក់ទាញការវិនិយោគផ្នែកលំនៅឋាន

ដោយឧត្តម

ភ្នំពេញៈ តំបន់ស្ថិតនៅស្របនឹងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងទាក់ទាញការវិនិយោគផ្នែកលំនៅដ្ឋាន ស្របតាមកំណើនជីវភាព និងកត្តាប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះ ផ្លូវវាងក្រុងដ៏សំខាន់នេះបាននិងកំពុងស្ថាបនា និងឈានទៅបញ្ចប់តាមផែនការ។

នាយិការក្រុមហ៊ុន Amatak Property Service  លោកស្រីតាំង ហួរបានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងលំនៅឋាននឹងពង្រីកនៅតាមតំបន់មួយចំនួន ជាពិសេសតាមផ្លូវក្រវ៉ាត់ក្រុង ទី៣ខេត្តកណ្តាលឬក៏ថា៣០ទៅ៤០ គីឡូម៉ែត្រចូលក្រុង។

លោកស្រីបន្តថា ការពង្រីកនេះដោយសារជីវភាពប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលទាមឱ្យមានលំនៅឋានកាន់តែច្រើន នៅតាមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យគម្រោងបុរី និងលំនៅឋានទៅវិនិយោគនៅទីនោះ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបន្ថែមថាម្យ៉ាងទៀតតាមផែនការរបស់រដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យរោងចក្រសហគ្រាសនិងសិប្បកម្មផ្សេងៗឱ្យទៅបោះទីតាំងនៅជាយក្រុងជាពិសេសផ្លូវក្រវ៉ាត់ក្រុងនានាដើម្បីងាយស្រួលក្នុងការដឹកជញ្ជូននិងកាត់បន្ថយការកកស្ទះនូវចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។

ជាមួយគ្នានេះអភិបាលរជធានីភ្នំពេញលោកឃួងស្រេងបានឱ្យដឹងកាលពីពេលថ្មីៗនេះថាទីក្រងភ្នំពេញមានការរីកចំរើនដែលសេដ្ឋវិទូមិនស្មានដល់ជាមួយនឹងកំណើនប្រជាសាស្ត្រដែលស្នាក់នៅនិងចរាចរណ៍នៅក្នុងទីក្រុងកើនជាង៣លាននាក់និងពង្រីកក្រុងពី៣០០ទៅ៧០០ម៉ែត្រក្រឡា។

លោកបន្តថា ជាមួយនឹងការរីកចំរើននេះ បានធ្វើឱ្យតំបន់មួយចំនួននៃជាយក្រុងភ្នំពេញមានការរីកចំរើន ជាពិសេសតំបន់ភាគខាងលិច ដែលកាលពីមុខជាតំបន់វាលស្រែ បានក្លាយជាតំបន់លំនៅឋាន រោងចក្រសហគ្រាស និងសិប្បកម្មផ្សេងៗជាច្រើនផងដែរ

LEAVE A REPLY

Please enter your comment!
Please enter your name here