តើ​សេវាកម្ម Property Management មាន​សារៈសំខាន់​បែបណា?

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​សំណង់​បាន​បន្ត​រីកចម្រើន​យ៉ាងខ្លាំង និង​បាន​ជម្រុញឱ្យមាន​កំនើន នៃ​ចំនួន​អាគារខ្ពស់ៗជាច្រើន នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការប្រើប្រាស់​សេវា​ធានារ៉ាប់រង ឬ​សេវា​គ្រប់គ្រង​អាគារ (Property Management) ហាក់​មាន​កម្រិត​នៅឡើយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា តាម​ការសិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​ជំនាញ​បានឱ្យដឹងថា គ្រាន់តែ​នៅក្នុង​រាជធានី​ភ្នំពេញ សំណង់​អាគារខ្ពស់ៗមាន​ប្រមាណ៤៥០អាគារ ដែល​ភាគច្រើន​សុទ្ធតែ​ត្រូវការ​ក្រុមហ៊ុន​ផ្តល់​សេវា​គ្រប់គ្រង។

លោកស្រី​បាន​បន្តទៀតថា “ខ្ញុំ​មិន​ប្រាកដថា តើ​ពួកគាត់​ដែលជា​ម្ចាស់​អាគារ​បាន​យល់​ពី​គុណ​តម្លៃ​នៃ​សេវា Property Management បាន​កម្រិតណា​នោះទេ ប៉ុន្តែ​បើ​និយាយ​សម្រាប់​ខ្ញុំ​វិញ គឺ​វា​មាន​សារ​សំខាន់បំផុត។លោកស្រី​ពន្យល់ថា “ទោះបី​ជាមាន​អគារ​ល្អ​ប្រណីត​យ៉ាងម៉េច​ក៏ដោយ បើសិនជា​មិនមាន​អ្នក​ថែទាំ​នោះទេ វា​នឹង​ផ្តល់​ផលប៉ះពាល់ ទៅដល់​អ្នក​ដែល​អភិវឌ្ឍន៍​ខ្លួនឯង ប៉ះពាល់​ទៅដល់​អ្នក​ដែល​រស់នៅក្នុង​អគារ ហើយក៏​ប៉ះពាល់​ទៅដល់​អ្នក ដែល​កំពុង​វិនិយោគ​រួម​នៅក្នុង​គម្រោង​អគារ​ទាំងមូល​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​អាន សុធី​តា​បាន​បន្តថា ការប្រើប្រាស់ និង​ជឿជាក់​ឱ្យ​តម្លៃ​ទៅលើ​សេវា Property Management នៅក្នុង​ស្រុក​ខ្មែរ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេសផ្សេងៗនៅក្នុង​តំបន់ គឺ​នៅមានកម្រិត​បំផុត។

លោកស្រី​បន្ថែមថា “ខ្ញុំ​ឧទាហរណ៍​ថា ប្រសិនបើ​លំនៅដ្ឋាន​ថ្មី​ដែលមាន​ការប្រើប្រាស់​ចាប់​ពី២-៣ឆ្នាំ​ឡើងទៅ មិនមាន​ការ​លាប​ពណ៌​ថ្មី មិនមាន​ការរៀបចំ និង​ជួសជុល​បន្ថែម​នៅ​ទីកន្លែង ដែលមាន​បញ្ហា​ដូចជា​បណ្តាញទឹក ការសម្អាត​បរិវេណ​ជុំ ក៏ដូចជា​បណ្តាញ​លូ​ជាដើម” ។

យើង​អាច​សួរថា តើ​អគារ​មួយ​នោះ នៅតែ​មានគុណ​តម្លៃ​ខ្ពស់​ដូចដើម​ដដែល ឬ​យ៉ាងណា ហើយ​បើ​ម្ចាស់​ចង់​លក់​ចេញ តើ​មាន​ទីផ្សារ​ខ្ពស់​ឬទេ ចម្លើយ​គឺថា​អាច​នឹង​មិនមាន ដោយសារតែ​ការថែទាំ​មិន​ត្រូវបាន​យកចិត្តទុកដាក់។

ក្រុមហ៊ុន​ផ្តល់​សេវា Property Management នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ភាគច្រើន គឺ​ផ្តោត​សំខាន់​តែ​ទៅលើ​ផ្នែក​សន្តិសុខ អនាម័យ កាមេរ៉ា​សុវត្ថិភាព និង​សុវត្ថិភាព​ជណ្ដើរយន្ត​តែប៉ុណ្ណោះ ខណៈពេលដែល​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន មួយចំនួន​បាន​ឈានដល់​ការប្រើប្រាស់​សេវា​គ្រប់​គ្រប់ ប្រព័ន្ធ​ដំណើរការ​នៅក្នុង​អគារ​ទាំងមូល​ដែល​ផ្តល់​ភាព​ជឿជាក់ថា​មាន​សុខ​សុវត្ថិភាព​ខ្ពស់ និង​ជួយ​ជម្រុញ​ឱ្យ​តម្លៃ​នៃ​អគារ​ទាំងមូល​នៅតែ​រក្សាបាន​ភាពល្អប្រសើ​រ ដោយ​ការប្រើ​បច្ចេកវិទ្យា​ខ្ពស់​ច្រើ​ជាង​ការប្រើ​កម្លាំង​មនុស្ស។

នៅពេល​បច្ចុប្បន្ននេះ សម្រាប់​ការវិនិយោគ​ទៅលើ​សេវា​គ្រប់គ្រង Property Management នៅ​កម្ពុជា គឺ​នៅមាន​ឱកាស​ច្រើន ដោយសារតែ​ទីផ្សារ​នៅមាន​ភាព​ធំ​ទូលាយ ប៉ុន្តែ​នៅក្នុង​នោះ​ឧបសគ្គ​មួយចំនួន​ក៏មាន​ផងដែរ។ ការ​គ្រប់​គ្រង់​អចលនទ្រព្យ ឬ​ការផ្តល់​សេវាកម្ម Property Management គឺ​ទាមទារ​ឱ្យមាន​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ខ្ពស់​យ៉ាងពិត​ប្រាកដ ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រ​ប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ក្នុង​អគារ​ទាំងមូល ដែល​ត្រូវ​ដឹង ត្រូវ​ស្គាល់​បរិក្ខា និង​សម្ភារៈប្រើប្រាស់​ចាំបាច់​រួម ដែល​ពាក់ព័ន្ធ​ទៅនឹង​បណ្តាញ​ប្រើប្រាស់​នានា ជាពិសេស​ត្រូវ​មានការ​ទំនាក់ទំនង​ជាមួយ​បណ្តា​ក្រុមហ៊ុន​ទទួលខុសត្រូវ ទៅលើ​ផ្នែកនីមួយៗនៅក្នុង​អាគារ​រួម ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជាប្រចាំ។

អ្វីដែល​រឹតតែ​សំខាន់ និង​ទាមទារ​ឱ្យមាន​ខាងតែបាន គឺ​ជំនាញ​ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេង​ដែល​កើតមាន ទាំង​កត្តា​បច្ចេកទេស​នៃ​សំណង់ ទាំង​កត្តា​មនុស្ស​ដែលជា​អតិថិជន​នៅក្នុង​អគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here