តើជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើមនៅកម្ពុជាបានលើក្រុមហ៊ុនណាសម្រាប់ត្រីមាសទី១ឆ្នាំនេះ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានប្រកាសក្នុងសប្តាហ៍នេះថា ជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើម សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ គឺក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី។

នេះជាត្រីមាសទីប្រាំមួយហើយ ដែលក្រុមហ៊ុនមូលបត្រមួយនេះបានឈ្នះក្នុងកម្មវិធីនេះ ដោយទទួលបានពិន្ទុខ្ពស់ជាងគេក្នុងចំណោមឈ្មួញជើងសារមូលបត្រទាំង១១ ដែលជាសមាជិករបស់ ផ.ម.ក. ដែលការវាយតម្លៃនេះគឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣ គឺទំហំជួញដូរមូលបត្រសរុបរបស់អតិថិជន ចំនួនគណនីជួញដូរដែលបានបើកថ្មី និងការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (MTS)របស់អតិថិជន។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ទំហំជួញដូរមូលបត្រសរុបរបស់អតិថិជនក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរឹធី ភីអិលស៊ី មានចំនួន២៦ពាន់លានរៀល ស្មើនឹងប្រមាណ៣៨ភាគរយ នៃទំហំជួញដូរមូលបត្រសរុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ប្រមាណ៧៥ភាគរយ នៃចំនួនគណនីជួញដូរទាំងអស់ ដែលបានបើកថ្មីជាចំណែករបស់ក្រុមហ៊ុននេះផងដែរ។ ទំហំជួញដូរសរុបរបស់អតិថិជនក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរឹធី ភីអិលស៊ី តាមប្រព័ន្ធ MTS ដែលបានបើកថ្មី មានចំណែកប្រមាណ៧១ភាគរយ នៃគណនីបើកថ្មីសរុប។

កម្មវិធីឈ្មួញជើងសារមូលបត្រឆ្នើមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកនូវក្រុមហ៊ុនឈ្មួញជើងសារមូលបត្រឈ្នើមប្រចាំត្រីមាសនីមួយៗ ដែលមានភាពឈានមុខគេ ក្នុងការផ្តល់សេវាកម្មឈ្មួញជើងសារមូលបត្រសម្រាប់អតិថិជនរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here