ការព្យាករណ៍បង្ហាញសុទិដ្ឋិនិយមពីកំនើនវិស័យសំណង់ ស្របពេលអ្នកជំនាញ បីរូបលើកឡើងខុសៗគ្នា

        ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រដ្ឋាភិបាលបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជាវិជ្ជមាន ជាពិសេសវិស័យសំណង់ ដោយរំពឹងថា នឹងងើបឡើងវិញជាវិជ្ជមានក្នុងរង្វង់៣ភាគរយ ខណៈអ្នកជំនាញក្នុងវិស័យនេះ កំពុងស្ទាក់ស្ទើរក្នុងការនិយាយពីបញ្ហានេះ ប្រសិនជាជំងឺកូវីដ១៩អូសបន្លាយ។

កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE បានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៦ មេសានេះថា នៅក្នុងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជានៅតែជួបវិបត្តិ ដោយសារតែកូវីដ១៩ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  ព្រោះកម្ពុជាកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូច្នេះនៅពេលដែលចាក់ជូនពលរដ្ឋកាន់តែច្រើន វិនិយោគិនបរទេសដែលមានបំណងចូលវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះ ការអភិវឌ្ឍសំណង់ ដូចជាអគារខុនដូ និងការិយាល័យពាណិជ្ជកម្មជាដើម។

កញ្ញាបន្តថា “នៅក្នុងឆ្នាំ២០២១នេះគម្រោងវិនិយោគធំៗ មកពីក្រៅប្រទេសប្រ​ហែ​លមិនទាន់មានច្រើនទេ តែយើងនឹងទទួលបានគម្រោងវិនិយោគសំណង់ ពីអ្នកវិនិយោគក្នុងស្រុក ប៉ុន្តែនៅឆ្នាំ២០២២ខាងមុខយើងនឹងអាចទទួលបានការវិនិយោគ ពីបរទេសបន្តទៀត និងកាន់តែច្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកវ៉ា វីរៈ នាយកក្រុមហ៊ុនCentury 21 Fortuna Investment បានឱ្យដឹងថា  នៅចុងឆ្នំា២០២១នេះ ការភ័យខ្លាចខ្លំាងពីជំងឺកូវីដ១៩ ចាប់ពីឆមាសទី២ទៅអាចធូរស្បើយច្រើន ប្រជាជនអាចប្រកមមុខរបរការងារ មានលក្ខណៈគ្រាន់បើជាងនាពេលបច្ចុប្បន្ន។ ដូចនេះកំណើនសេដ្ឋកិច្ច នឹងកើនឡើងតាមភាពជាក់ស្តែង ដោយនៅឆ្នំាបន្ទាប់ វាអាចនិងក្លាយជាឱកាសយើងវិញ ហើយតម្រូវការលំនៅឋាន ឬអចលនទ្រព្យនៅជុំវិញនៅតំបន់ប្រជុំជន អាចនឹងវិលទៅរកភាពដូចដើមជាបណ្តើរៗ។

ចំណែកលោកឌិត ចណ្ណាប្រធានក្រុមហ៊ុនឡាក់គីរៀលធី បានឱ្យដឹងផងដែរថា នៅពេលចប់វិបត្តិឬវិបត្តិបានធូរស្រាល តម្រូវការអចលនទ្រព្យនឹងមានសន្ទុះ មិនថាលំនៅឋាន ខុនដូ អគារការិយាល័យនិងផ្សេងទៀត ជាពិសេសនោះពេលនេះ យើងមើលឃើញថាតម្រុវការឃ្លាំងសម្រាប់ជួល ជារោងចក្រ សហគ្រាស គឺនៅតែមានតម្រូវការទោះបីជាមានវិបត្តិយ៉ាងនេះក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here