អ្នកជំនាញ​ប្រាប់​ពី​ទីតាំង​ដី​ដែល​គួរ​វិនិយោគ​មិន​ឲ្យ​ជាប់គាំង ទោះបី​ប្រទេស​ធ្លាក់ក្នុង​វិបត្តិ​សេដ្ឋកិច្ច

ដោយៈ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ តាម​ធម្មតា នៅពេល​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ចពិភពលោក តែងតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នោះ​ជាប់គាំង ពិសេស​ផ្នែក​ដីធ្លី ប៉ុន្តែ​អ្នកវិនិយោគ​ឆ្លាត​វៃ​មិន​ជាប់គាំង​លើ​គំរោង​វិនិយោគ​របស់​ពួកគេ​នោះទេ។

លោក​យិន លាង​គង់​ស្ថាបនិក​គេហទំព័រ Propertyarea.asia ដែល​បាន​តាមដាន​ការ​វិត្ត​ន៍​សេដ្ឋកិច្ចកម្ពុជា​បាន​ប្រាប់​គេហទំព័រ Cambodiafiancialtimes.com កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ទីតាំង​ដីធ្លី ដែល​លោក អ្នក​គួរ​វិនិយោគ​លើ​ដីធ្លី​នៅ​តំបន់​ណា មិន​ធ្វើ​ឲ្យ​អចលនទ្រព្យ​របស់ខ្លួន​ជាប់គាំង សូម​ពិនិត្យ​ទៅលើ​ចំណុច និង​ទីតាំងសំខាន់ៗទាំងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដីធ្លី​នៅ​កៀក​ទីក្រុង

ការវិនិយោគ​ដីធ្លី​នៅ​កៀក​ទីក្រុង ទទួលបាន​ជោគជ័យ​ខ្ពស់ បើ​ធៀប​នឹង​បណ្តា​ខេត្តផ្សេងៗ ដោយសារ​កត្តា​មួយចំនួន​ដូចជា ជា​តំបន់​ងាយស្រួល​ធ្វើដំណើរ​ឆាប់​ទៅដល់ ជា​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន ជា​តំបន់​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​រស​រវើក ជា​តំបន់​ដែល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ មាន​ភាពល្អប្រសើរ​ជាង​តំបន់​ដទៃទៀត ពិសេស​ជា​តំបន់​ដែល​ស្ថិតនៅ​កៀក​នឹង​ក្រសែភ្នែក​រដ្ឋាភិបាល។

វិនិយោគ​នៅ​តំបន់​ដែល​ស្ថិតក្នុង​គំរោង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ

នៅ​កម្ពុជា កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ប្រៀបដូចជា​មេដែក​ឆក់​មួយ ដែល​ទាក់ទាញ​ការវិនិយោគ ពិសេស​ធ្វើ​ឲ្យ​តម្លៃ​ដី​ឡើងថ្លៃ ឧទាហរណ៍​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ ផ្លូវជាតិ​លេខ៣ ផ្លូវ​លេខ៤១ និង​ផ្លូវ​លេខ៥១ជាដើម។

ជាទូទៅ​រដ្ឋាភិបាល​កម្ពុ​ជា ពិសេស​ប្រមុខ​រដ្ឋាភិបាល បានផ្តល់​អាទិភាព​ដល់​ការងារ​ស្នូលសំខាន់ៗមួយចំនួន​ដូចជា ទឹក ភ្លើង ផ្លូវ និង​មនុស្ស ព្រោះ​វិស័យ​ទាំង៤នេះ ជា​កំលាំងចលករ​ដ៏​សំខាន់​ក្នុងការ​ជម្រុញ​កំណើន​សេដ្ឋកិច្ចជាតិ។

កត្តា​សត្យានុម័ត

តាម​ធម្មតា នៅ​តំបន់​ណាក៏ដោយ​ឲ្យ​តែមាន​មនុស្ស​រស់នៅ​ច្រើន មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ល្អ ពិសេស​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ផ្ទះ និង​ងាយស្រួល​ក្នុងការ​ប្រមើលមើល​ពី​ចរន្ត​សេដ្ឋកិច្ច និង​សកម្មភាព​នៃ​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល មនុស្ស​តែងតែ​ចាប់អារម្មណ៍​តំបន់​នោះ។

កត្តា​ចិត្តសាស្ត្រ​នេះហើយ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី នៅ​តំបន់​ជាយក្រុង​មិន​ងាយ​ធ្លាក់​ថ្លៃ និង​មាន​សកម្មភាព​ទិញ​លក់​រស​រវើក ទោះបីជា​ប្រទេស​មាន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដោយ​ខ្លួនឯង ឬ​ដោយសារ​ឥ​ទ្ឋិ​ពល​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ក៏ដោយ។

វិនិយោគ​ឆ្លាត​វៃ

តាម​ធម្មតា​សេដ្ឋកិច្ចពិភពលោក តែងតែ​ជួប​វិបត្តិ​ស្ទើរតែ​រៀងរាល់១០ឆ្នាំ​ម្តង ហេតុនេះហើយ បានជា​អ្នកវិនិយោគ​ត្រូវ​ដឹង​ពី​ពេលវេលា ដែល​គួរ​បញ្ចេញ​អចលនទ្រព្យ​របស់ខ្លួន ដើម្បី​បញ្ចៀស​ការជាប់គាំង​ឬ​ធ្លាក់​តម្លៃ ហើយ​មាន​បញ្ហា​បង្វិល​សាច់ប្រាក់​ឬ​ប៉ះពាល់​ដល់​លំហូរ​សាច់ប្រាក់​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here