ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា​នៅតែមាន​តម្រូវ​បើទោះជា​ប្រទេស​កំពុង​ជួប​កូ​វីត

ដោយៈ រតនៈ

ភ្នំពេញៈ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​អះអាងថា​ទីផ្សារ​លំនៅដ្ឋាន នៅតែមាន​តម្រូវការ​ខ្ពស់​នៅឡើយ ជាពិសេស​លំនៅដ្ឋាន​កម្រិត​មធ្យម បើទោះជា​ជំងឺ​កូ​វីត១៩កំពុង​វាយលុក​ក្តី។

ឧកញ៉ា​ឃាង ពុ​ទ្ធី  ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី៥ មេសា​កន្លងមក​ថា តម្លៃ​អចលនទ្រព្យ នៅ​កម្ពុជា​គឺ​ឡើង​រហូត ប៉ុន្តែ​ជំងឺ​កូ​វីត​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្លាំង​ដុនដាប​ដូច​នៅ​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក​នោះទេ ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​នៅតែមាន​តម្រូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ពិតជា​មិន​ធ្លាក់​នោះទេ គ្រាន់តែ​ខាតបង់​ដោយសារ​ការប្រាក់ ប្រសិនបើ​គាត់​ទិញ​អចលនទ្រព្យ​នោះ​ដោយ​ខ្ចីលុយ​ពី​ធនាគារ” ។

កំនើន​លំនៅដ្ឋាន​នៅ​កម្ពុជា ត្រូវបាន​អ្នកជំនាញ​មើលឃើញថា ដោយសារ​ប្រជាជន​កម្ពុ​ជាមាន​អាយុ​វ័យក្មេង​ច្រើន ដែល​ត្រូវបង្កើត​គ្រួសារ​ថ្មី ធ្វើ​ឲ្យ​មាន​តម្រូវការ​លំនៅដ្ឋាន​ថ្មី លក្ខ​ខ័​ណ្ឌ​នៃ​ការបង់​រំលស់​កាន់តែ​ប្រសើរ ការគាំទ្រ​ពី​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​សកម្ម​ជាង​មុន ពិសេស​កំនើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

កត្តា​សុខសន្តិភាព ការកើនឡើង​តម្លៃ​អចលនទ្រព្យ និង​កំនើនសេដ្ឋកិច្ច​ក៏​ជា​ផ្នែក​សំខាន់​ជំរុញ​ឲ្យ​ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​តម្រូវការ​ខ្ព​សោ់​ង​ដែរ។

ឧកញ៉ា​ឃាង ពុ​ទ្ឋី​បាន​បន្តថា ប្រសិនបើ​កម្ពុជា​គ្រប់គ្រង​បាន​ជំ​ងឹ​កូ​វិត១៩បាន ប្រជាពលរដ្ឋ​ភាគច្រើន អាច​ចេញទៅ​ជួបគ្នា​បាន​ច្រើន ហើយ​ការចរចារ​រឿង​ដីធ្លី​ក៏មាន​ច្រើន ដែល​ធ្វើ​ឲ្យ​ការទិញ​លក់​អចលនទ្រព្យ​ក៏​កាន់តែ​កើនឡើង​ផងដែរ។

ជាមួយគ្នានេះ លោកស្រី​អាន សុធី​តា អ្នកឯកទេស​ផ្នែក​អចលនទ្រព្យ​កម្ពុជា​បាន​យល់ឃើញថា តម្រូវការ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​នៅ​កម្ពុជា នៅតែមាន​តម្រូវការ ហើយ​តម្លៃ​នៃ​ការលក់ គឺ​មិន​ថមថយ​នោះទេ​គឹ​នៅតែមាន​កំណើន។

លោកស្រី​បន្តថា បើទោះជា​មានការ​ធ្លាក់ចុះ លើ​ការទិញ​អចលនទ្រព្យ​ដែលមាន​តម្លៃ​ចាប់ពី៥ ម៉ឹ​ន​ដុល្លា​សហរដ្ឋអាមេរិក បើ​ធៀប​នឹង​ពេលដែល​មិនមាន​ជំងឺ​កូ​វីត​ក្តី ប៉ុន្តែ​តម្រូវការ​នៅតែមាន​ធម្មតា ជា​សម្រាប់​អចលនទ្រព្យ​កម្រិត​សមរម្យ ដែលមាន​តម្លៃ​ក្រោម៥ម៉ឹ​ន​ដុល្លា​សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here