លោកជំទាវ​លឹម ឈីវហូៈ គួរ​សន្សំសំចៃ ចាយវាយ​ត្បិតត្បៀត​ដើម្បី​អាច​ទាញ​ប្រយោជន៍៍​ពី​វិស័យ​អចលនទ្រព្យ

ដោយៈ ឡុង រិ​ទ្ឋី

ភ្នំពេញៈ លោកជំទាវ​លឹម ឈីវហូ​អគ្គនាយិកា​ក្រុមហ៊ុន​អ៊ែត​វូដ​គ្រុប ធ្លាប់បាន​បង្ហើប​ពី​វិធីសាស្ត្រ​សន្សំ​ទុន ឬ​សន្សំ​ប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ ចែករំលែក​ក្នុង​កម្មវិធី​មួយ​ដែល​បាន​ប្រា​រព​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ​វី​តែ​ល ក្រុងភ្នំពេញ។

លោកជំទាវ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងសម័យ​កាល​នេះ វា​ជា​ពេលវេលា​ដ៏​សមស្រប និង​ជា​ឳ​កាស​មាស ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាច​សន្សំ​ទុន ឬ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដូចជា ការទិញ​ផ្ទះ​បង់​រំលស់​នៅតាម​បុរី​នានា ដែល​បច្ចុប្បន្ន​ម្ចាស់​បុរី​ភាគច្រើន​បានផ្តល់​នូវ​លក្ខ​ខ័​ណ្ឌ​បង់​រំលស់ ដោយ​មិនមាន​ប្រាក់​កក់ ជាការ​ផ្តល់​ភាពងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​សន្សំ​លុយ​ទិញ​ផ្ទះ​បាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ​បាន​បន្តថា “ការ​សន្សំ​លុយកាក់ ចាយវាយ​ត្បិតត្បៀត គួរ​ត្រូវ​អនុវត្តន៍ ដើម្បី​យើង​អាច​សន្សំ​លុយ​ធំ​បាន​នាពេល​អនាគត” ។

លោកជំទាវ​បាន​លើក​ជា​ឧទាហរណ៍​ថា បើ​គ្រួសារ​មួយ​មាន​ប្រាក់ចំណូល៦០០ទៅ៨០០ដុល្លារ ដក​ពាក់កណ្តាល​សន្សំ​ទិញ​ផ្ទះ នៅពេល​យើង​បង់​ផ្តាច់​បាន​នៅពេល​ណាមួយ ឬ​មុនពេល​កំណត់ ផ្ទះ​យើង​ចំណេញ យើង​អាច​លក់​ចេញ​ទទួលបាន​លុយដុំ យកទៅ​វិនិយោគ​នៅ​កន្លែង​ដទៃ ហើយ​សន្សំ​បន្ត យើង​នឹងមាន​ល​ទ្ឋ​ភាព​វិនិយោគ​ធំ​បន្តិចម្តងៗបាន​មិន​ខាន។

លោកជំទាវ​លឹម ឈីវហូ បាន​បន្តថា ការ​សន្សំ​ប្រាក់​បន្តិចបន្តួច កុំ​ចាយវាយ​ខ្ជះខ្ជាយ នឹងធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​កើនឡើង ហើយ​វិធីសាស្ត្រ​វិនិយោគ​អចលនទ្រព្យ​ខាងលើ​ក៏​ជា​កត្តា​ល្អ សម្រាប់​បង្កើន​ទ្រព្យសម្បត្តិ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here