វិធីសាស្ត្រងាយៗការពារ​អ្នក​មិនឱ្យ​ធ្លាក់​ចូលក្នុង​វិបត្តិ​ហិរញ្ញវត្ថុ

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេលដែល​អ្នក​ត្រូវ​ចំណាយ​ចំពេល​ដែល​មិនបាន​គ្រោងទុកជាមុន​ដូចជា ជួសជុល​ឡាន​ឬក៏​ពិនិត្យមើល​សុខភាព​ជាដើម យើង​មិនបាន​គ្រោងទុក​ហេតុ​ការ​ណ៏​នេះ​ជាមុន​ទេ។ វិបត្តិ​ហិរញ្ញវត្ថុ​កើត​មកពី ការបាត់បង់​ការងារ និង​បញ្ហា​សុខភាព ដែល​កើតឡើង ដោយ​មិនមាន​ការគ្រោង​ទុកជាមុន។

ដើម្បី​ត្រៀមខ្លួន​សម្រាប់​ហេតុ​ការ​ណ៏​ទាំងនេះ វិធីសាស្ត្រសំខាន់ៗ មានដូចជា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ដឹង​អំពី​ទ្រព្យ​ដែល​អ្នកមាន

អ្នក​អាច​ដឹង​បានទេ លុះត្រាតែ​អាច​អ្នក​ស្គាល់​ច្បាស់​អំពី​ចំណូល​និង​ចំណាយ​របស់​អ្នក​ជាមុនសិន។ ជាតំបូង កំណត់​ចំណូល​ជា​មធ្យម​ដែល​គិត​បញ្ចូល​ទាំង​ប្រាក់ខែ​និង​ចំណូលផ្សេងៗដែល​អ្នក​បានមក។ បន្ទាប់មក រាយ​នូវ​ចំណាយ​ជា​មធ្យម​ប្រចាំខែ ដោយ​គិត​បញ្ចូល​ទាំង​បំណុល​ដែល​អ្នក​មិនទាន់​សង​ហើយ ហើយ​បូក​បញ្ចូល​ចំណាយ​សរុប​របស់​អ្នក។

ប្រសិនបើ​ចំណូល​ច្រើនជាង​ចំណាយ អ្វីដែល​ខុសគ្នា​នោះ​គឺ​អ្នក​អាច​យកចិត្តទុកដាក់​ទៅលើ​ការ​សន្សំ​សម្រាប់​ប្រើប្រាស់​សម្រាប់​ពេលដែល​មិនបាន​គ្រោងទុក។ តែ​បើសិនជា​ការចំណាយ​ច្រើនជាង​ចំណូល​វិញ អ្នក​គួរតែ​ពិនិត្យមើល​ប្រាក់​ដែល​អ្នកមាន និង​ស្វែងរក​នូវ​អ្វីដែល​អ្នក​អាច​បន្ថយ​ក្នុងការ​ចំណាយ​របស់​អ្នក​បាន។

ទី២) បង្កើត​ថវិការ​សម្រាប់​ពេល​អាសន្ន

នៅពេលដែល​អ្នកដឹង​ច្បាស់​អំពី​ប្រាក់​ដែល​អ្នកមាន  អ្នក​អាច​គណនា​តំរូវកា​រណា​ដែល​ត្រូវ​ចំណាយ​ទាប​បំផុត ដើម្បី​ការពារ​ការចំណាយ​រប​ស់​អ្នក។ បន្ទាប់មក ចាប់ផ្ដើម​ឲ្យ​តម្លៃ​ទៅលើ​វិ​ក័យ​ប្រ័​ត ហើយ​មើល​ទៅលើ​ការចំណាយ។

បន្ទាប់ រាយ​អ្វីដែល​ចាំបាច់​រាល់​ខែ ដែលជា​ការចំណាយ​មិនអាច​ខ្វះ​បាន​ឬក៏​ត្រូវតែ​បង់​ជា​ប្រចាំខែ​ដូចជា ប្រាក់កម្ចី​ទិញ​ផ្ទះ ថ្លៃ​កាត​ទូរស័ព្ទ និង​ឧ​បករ​ណ៏​ប្រើប្រាស់ផ្សេង។ បន្ទាប់មក​រាយ​នូវ​ចំណាយ​ដែល​មិនចាំបាច់​ដែល​អ្នកមាន ដូចជា ទៅ​ផឹក​កាហ្វេ​ខាងក្រៅ។

ទី៣) បង្កើត​គម្រោង​ទុក​សម្រាប់​អាសន្ន

អ្វីដែល​សំខាន់​ជាងគេ​នោះ​គឺជា​ត្រៀមខ្លួន​ចំពោះ វិ​បាត់​ហិរញ្ញវត្ថុ​ដែលជា​កញ្ចប់​មួយ​សម្រាប់​គ្រាអាសន្ន​ដែល​យើង​មើលមិនឃើញ។ ជាទូទៅ​គេ​តែងតែ​ទុក​ក្នុង​គណនី​យស​ន្សំ ដែលជា​មធ្យោបាយ​ងាយស្រួល​សម្រាប់​ពេលដែល​អ្នកត្រូវការ​វា គម្រោង​សម្រាប់​ពេល​អាសន្ន​នេះ គឺជា​ប្រាក់​ដែល​អ្នក​អាច​រក្សាទុក​សម្រាប់​ចំណាយ​ណា​ដែល​ចាំបាច់។ ប្រាក់​ទាំងនេះ​ចំណាយ​ទៅលើ​ម្ហូប​ជាទូទៅ តែ​ផ្ទះ​មួយចំនួន​មិនត្រូវ​ការ​ច្រើន ដូចនេះ​កុំ​បារ​ម្ម​ណ៏។

ទោះបីជា អ្នក​ចាប់ផ្ដើម​ពី​ចំនុចសូន្យ​ក្ដី អ្នក​គ្រាន់តែ​ចំណាយ​ទៅលើ​តម្រូវការ​ណា​ដែល​ចាំបាច់​ទៅហើយ​កាត់បន្ថយ​ចំណាយ​ដែល​មិនចាំបាច់​វិញ នោះ​អ្នកនឹង​ឈានទៅដល់​ចំនួន​ប្រាក់​ដែល​អ្នកត្រូវការ​ជាមិនខាន។ មួយទៀត​គឺ​ចេញថ្លៃ​នូវ​អ្វីដែល​អ្នកមាន​លទ្ធភាព​ចេញទៅ​បាន វា​អាច​កាត់បន្ថយ​ការចាយ ជាជាង​អត់​នៅពេល​មាន​អាសន្ន។ វិ​ប​ត្ត​ហិរញ្ញវត្ថុ​អាច​មកដល់​គ្រប់ពេល ដូច្នេះហើយ បើសិនជា​អ្នក​ត្រៀម​ប្រាក់​សម្រាប់​គ្រាអាសន្ន​កាន់តែច្រើន នោះ​អ្នក​ប្រាកដជា​អាច​ជំនះ​វា​បាន៕ Spean

LEAVE A REPLY

Please enter your comment!
Please enter your name here