ចំណេះដឹង​អាជីវកម្ម! គន្លឹះ​ក្នុងការ​គ្រប់គ្រង​លុយ​សម្រាប់​អាជីវកម្ម​ខ្នាតតូច

ដោយៈ សាវុធ

ភ្នំពេញៈ ការចាប់ផ្ដើម​ក្នុងការ​រកស៊ី​ដំបូង​ប្រាកដជា​ពិបាក​ណាស់ ជាពិសេស​បើ​និយាយ​ពី​រឿង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង។ អ្នក​ប្រាកដជា​មិនទាន់​ថ្នឹក​ថា បែងចែក​បែបណា ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​ចំណូល​និង​ចំណាយ។

គេហទំព័រ Cambodiafinancialtimes.com សូម​លើកយក​គន្លឹះ​ចំនួន៣ សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ខ្លួនឯង

សម្រាប់​អ្នកធ្វើ​ជំនួញ ដំបូង​បំផុត អ្នក​គួរ​បណ្តុះ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ខ្លួន​អ្នក។ អ្នក​អាច​ចាប់ផ្ដើម​រៀន​ពី​វា​បាន តាមរយៈ​អាន​ពី​របាយការណ៍​ហិរញ្ញវត្ថុ ព្រោះ​វា​ធ្វើ​ឲ្យ​យល់ដឹង​ច្រើន​អំពី​ហិរញ្ញវត្ថុ ថា​តើ​លុយ​ដែល​អ្នករក​បានមកពី​ប្រភព​ណាខ្លះ។ នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ មានដូចជា​របាយការណ៍​លំហូរ​សាច់ប្រាក់ ប្រាក់ចំណូល តារាង​តុល្យការ ហើយ​និង​ចំនួន ដើមទុន​នៃ​ម្ចាស់​ភាគហ៊ុន។

សម្រាប់​របាយការណ៍​លំហូរ​សាច់ប្រាក់ វា​ធ្វើ​ការវិភាគ​សកម្មភាព​ប្រតិបត្តិការ ការវិនិយោគ និង​លំហូរ​ចេញ​នៃ​សាច់ប្រាក់​របស់​អ្នក។ តារាង​តុល្យការ ផ្តល់ព័ត៌មាន​ទាក់ទង នឹង​ទ្រព្យសម្បត្តិ បំណុល និង​ភាគ​ទុ​និករ​បស់​អ្នក។ ឯ​របាយការណ៍​ប្រាក់ចំនូល នឹង​ជួយ​ឆ្លុះបញ្ចាំង​ពី​ចំណូល​ដែល​រកបាន ក្នុង​រយៈពេល​ជាក់លាក់​ណាមួយ។

របាយការណ៍​ចំនួន ដើមទុន​នៃ​ម្ចាស់​ភាគហ៊ុន តំណាងឱ្យ​ចំនួន​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​បានផ្តល់​ហិរញ្ញប្បទាន តាមរយៈ​ការ​ដាក់លក់​ភាគហ៊ុន។

 

ទី២) ចែក​ឲ្យ​ដាច់​រវាង ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ហិញ្ញ​វត្ថុ​សម្រាប់​អាជីវកម្ម

បើ​អ្នកជា​ម្ចាស់​អាជីវកម្ម អ្នក​ត្រូវ​បែងចែក​ឲ្យ​ដាច់ពីគ្នា រវាង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម។ អ្នក​អាច​បើក​គណនី​ឥណទាន​មួយ សម្រាប់​អាជីវកម្ម​របស់​អ្នក ដើម្បី​ដាក់​ប្រាក់​ចំណាយផ្សេងៗ ពាក់ព័ន្ធ​នឹង​អាជីវកម្ម​របស់​អ្នក ក្នុង​កាត​ឥណទាន​នេះ។ ការធ្វើ​បែបនេះ វា​ក៏​អាចជួយ​ឲ្យ​អ្នកតាមដាន​ការចំណាយ ហើយ​គ្រប់គ្រង​វា​បាន​យ៉ាង​ល្អ។

លើសពីនេះ អ្នក​គួរ​បើក​គណនី​សន្សំ​មួយ សម្រាប់​អាជីវកម្ម​របស់​អ្នក​ផងដែរ។ ក្នុង​គណនី​នេះ អ្នក​អាចធ្វើ​ការ​វេរ​ប្រាក់​ចំនេះ ដែល​បាន​ពី​អាជីវកម្ម​របស់​អ្នក ក្នុង​ចំនួន​ណាមួយ ដែល​អ្នក​ចង់​សន្សំ ដើម្បី​ទុក​វា​សម្រាប់ធ្វើ​ការទូទាត់​ចំនាយ​បន្ថែម ទុក​សម្រាប់​ព​ង្រី​អាជីវកម្ម​នៅពេល​ក្រោយ ឬ​អ្នក​អាច​ប្រើប្រាស់​ប្រាក់​ក្នុង​គណនី​នេះ សម្រាប់​បង់ពន្ធ​ជាដើម។

ទី៣) ត្រួតពិនិត្យ និង​រៀបចំ​ពី​ដំណើរការ​ហិរញ្ញវត្ថុ​អាជីវកម្ម

ជា​ម្ចាស់​អាជីវកម្ម​មួយរូប វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​អ្នក​ត្រូវ ត្រួត​ពិ​និ ត្យ​ពី​ចលនា​ហិរញ្ញវត្ថុ នៃ​អាជីវកម្ម​របស់​អ្នក ជាពិសេស​ពេលដែល​មាន​ចលនា​ចរាចរណ៍​លុយ​ច្រើន។ លើសពីនេះ អ្នក​ត​គួរ​ត្រូតពិនិត្យ​ពី ដំណើការ​នៃ​ហិរញ្ញវត្ថុ នៃ​អាជីវកម្ម​របស់​អ្នក ដោយ​ធ្វើការ​ប្រៀបធៀប ពី​ដំណើរការ​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ន និង​ពី​អតីតកាល ហើយ​ថា តើ​អ្នក​ត្រូវ​រៀបចំ​ដំណើរការ​ហិរញ្ញវត្ថុ ដូចម្ដេច​នាពេល​អនាគត ព្រមទាំង​ធ្វើការ​ប្រៀបធៀប ដើម្បី​ស្វែងរក​ចំនាយ​មិនចាំបាច់​ណា ដែល​អ្នក​អាចធ្វើ​ការកាត់បន្ថយ​បាន៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here