រដ្ឋាភិបាលនិងដៃគូចាប់ផ្តើមសិក្សាលទ្ធភាពពេញលេញសម្រាប់អភិវឌ្ឍន៍អាកាសយានដ្ឋានមណ្ឌលគិរីថ្មីតម្លៃ១០០លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំដើម្បីស្វែងយល់និងផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍សង្ខេបស្តីពី ការសិក្សាសមិទ្ធិលទ្ធភាព
ពេញលេញសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានផ្តល់អនុសាសន៍២ចំណុច ដើម្បីឱ្យរបាយការណ៍នេះកាន់តែប្រសើរឡើង៖ ទី១) ត្រូវយកចិត្តទុក្ខដាក់បញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចតំបន់ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២) ត្រូវរកវិធីសាស្រ្តថ្មីៗ ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរទៅតំបន់នោះដូចជាផលិតផលទេសចរណ៍ថ្មីៗ សកម្មភាពសេដ្ឋកិច្ច និងវិនិយោគថ្មីៗ។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ និងធាតុចូលបន្ថែម ពីសំណាក់ លោករដ្ឋមន្ត្រីរួចមក អ្នកពិគ្រោះយោបល់ Consultant នឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។

រាជរដ្ឋាភិបាល បានសម្រេចជ្រើសរើសក្រុមហ៊ុនចិន Powerchina International Group ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី និងអនុញ្ញាត្តឱ្យរដ្ឋលេខាធិការដ្ឋានអាកាចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។

តាមការឱ្យដឹងថា អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ជាប្រភេទ 4C លើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា។ បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនចិន បានកំពុងសិក្សានិងចរចារួមគ្នា មុនឈានដល់ការដំណើរការសាងសង់ អាចឈានទៅដល់ចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here