អគ្គនាយកពន្ធដារចេញផ្សាយភៅណែនាំស្តីពី “ពន្ធលើដីធ្លីមិនបានប្រើប្រាស់” សម្រាប់សាធារណជន

ដោយៈ ម៉ាណេត

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចេញផ្សាយសៀវភៅណែនាំស្តីពី “ពន្ធលើដីធ្លីមិនបានប្រើប្រាស់” ដើម្បីផ្សព្វផ្សាយចំណេះដឹងជូនសា​ធារណជន និងអ្នកជាប់ពន្ធឱ្យបានយល់ដឹង កាន់តែទូលំទូលាយអំពីទិដ្ឋភាពច្បាប់បទ      ប្បញ្ញត្តិនានា និងនីតិវិធីនៃការបង់ពន្ធ។

សៀវភៅណែនាំស្តីពី “ពន្ធលើដីធ្លីមិនបានប្រើប្រាស់”ត្រូវបានរៀបរៀងឡើងដោ​យនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ អនុលោមតាមមាត្រា៩៦ នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ១៩៩៧ និងស្របតាមការអនុវត្តយុទ្ធសាស្ត្រកៀ​រគរចំណូល ២០១៩-២០២៣របស់រាជរដ្ឋភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងជូនសាធា​រណជន និងអ្នកជាប់ពន្ធឱ្យបានយល់ដឹង កាន់តែទូលំទូលាយអំពីទិដ្ឋភាពច្បាប់ បទប្បញ្ញ​ត្តិនានា និងនីតិវិធីនៃការបង់ពន្ធ។

សៀវភៅណែនាំស្តីពី “ពន្ធលើដីធ្លីមិនបានប្រើប្រាស់” ក៏នឹងក្លាយជាផ្នែកជំនួយស្មារតីបន្ថែម ក្នុងការបញ្ជា្របវប្បធម៌បង់ពន្ធ និងបំពេញកាតព្វកិច្ចបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មាតិកានៃសៀវភៅនេះ ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងជាពិសេស ដើម្បីបកស្រាយនូវចម្ងល់នានាពាក់ព័ន្ធ នឹងពន្ធនេះ ដោយត្រូវបានបែងចែកជា៥ ផ្នែកសំខាន់ៗដូចជា៖ ផ្នែកទី១ បង្ហាញអំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិនានា ដោយដកស្រង់នូវពាក្យគន្លឹះ និងខ្លឹមសារសំខាន់ៗមកធ្វើការពន្យល់បន្ថែម ឱ្យកាន់តែងាយយល់។

ផ្នែកទី២ ផ្តោតទៅលើអត្រាពន្ធមូលដ្ឋានកំណត់ពន្ធ និងការគណនាប្រាក់ពន្ធ។ ផ្នែកទី ៣ បង្ហាញអំពីកាតព្វកិច្ចអ្នកជាប់ពន្ធ និងនីតិវិធីសារពើពន្ធ នៃការដាក់ពាក្យស្នើសុំបង់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។

ដោយឡែក ទោសទណ្ឌ និងសិទ្ធិក្នុងការតវ៉ារបស់អ្នកជាប់ពន្ធ ត្រូវបានរំលេចនៅផ្នែកទី៤ ហើយផ្នែកបញ្ចប់ បានបង្ហាញអំពីសេវាអ្នកជាប់ពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានានាជូនអ្នកជាប់ពន្ធ និងព័ត៌មានបន្ថែមសម្រាប់អ្នកជាប់ពន្ធ ធ្វើការទំនាក់ទំនងក្នុងករណីមានចម្ងល់បន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here