វិស័យឯកជនពីរស្វាគមន៍គម្រោងបង្កើតថ្មីរបស់រដ្ឋាភិបាលលើការធានាឥណទានដើម្បីស្តារអាជីវកម្ម

ដោយ:រតនៈ

ភ្នំពេញ: វិស័យឯកជនធំៗចំនួនពីរនៅកម្ពុជា បានសាទរ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា  ដែលបង្កើតគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្មដែលជួយឲ្យអាជីវកម្មទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច  និងមធ្យម និងអាជីវកម្មខ្នាតធំ ដើម្បីរពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការកៀរគរទុនបង្វិល វិនិយោគ និងការពង្រីកអាជីវកម្ម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើក ឡើង  នៅកាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា សាជីវកម្មធានាឥណទាន ពិតមានសារៈសំខាន់ ព្រោះការ   ធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០ ដល់៨០ភាគរយ នៃទំហំឥណទានផ្តល់ដោយគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម អាជីវកម្មទាំងអាជីវកម្មខ្នាតតូច និងមធ្យម និងអាជីវកម្មខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដូច្នេះនឹងជួយកាត់  បន្ថយ  តម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មស្នើកម្ចី។លោកពន្យល់ថា ដំបូងអតិថិជនអាចដាក់  ពាក្យខ្ចីប្រាក់ធម្មតាដូចធម្មតា  ដូចរាល់ដងញ្ចឹង ដាក់ពាក្យសុំខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយធនាគារហិរញ្ញវត្ថុ  ធ្វើការវិភាគ ទៅលើអាជីវកម្មរបស់អតិថិជននឹង ហើយបន្ទាប់ពីបានពិនិត្យមើលទៅថា ផែន​ការអាជីវកម្ម ត្រឹមត្រូវ ហើយពិនិត្យមើលទ្រព្យធានាថាទ្រព្យធានាមិនគ្រប់គ្រាន់ ពេលនោះធនាគារអាចពន្យល់ទៅ អតិថិជនថាបើចង់បានមូលនិធិ ដើម្បីគ្រប់គ្រាន់តាមទំហំអាជីវកម្ម ប៉ុន្តែទ្រព្យធានាមិនគ្រប់ អញ្ចឹងអាចប្រើសេវាធនាឥណទានបាន ដោយតម្រូវឲ្យបង់កម្រៃសេវានិងការប្រើប្រាស់ ញ្ចឹងបន្ទាប់អតិថិជនព្រមព្រៀង គឺអាចទទួលបានឥណទានទៅតាមទំហំអាជីវកម្មគាត់ត្រូវការហើយ។

លោកបណ្ឌិត អ៊ិន ចាន់នី បានលើកជាឧទាហរណ៍ថា ដូចជាម៉ាស៊ីនកិនស្រូវ ទីតាំងរបស់គាត់  នៅ  តាម  តំបន់  ជនបទ ប៉ុន្តែគាត់មានផែនការអាជីវកម្មល្អ មានតម្រូវការអង្ករច្រើន ប៉ុន្តែនៅពេលគាត់ខ្ចីពីស្ថាបនកម្ចី ឬធនាគារសុទ្ធតែតម្រូវឲ្យមានទ្រព្យបញ្ចាំ (ប្លង់ម៉ាស៊ីនកិនស្រូវ) ហើយទ្រព្យនោះទៀតសោតមិនមានទំហំ  គ្រប់ គ្រាន់ស្មើឥណទានទេ ញ្ចឹងអាជីវកម្មប្រភេទនោះ ដែលគាត់អាចស្នើសុំសេវាធានាឥណទាន ដែលទ្រព្យរបស់គាត់  មានតិចប្រហែល៣០ភាគរយ នៃទំហំឥណទានដែលគាត់ត្រូវការ អញ្ចឹងគាត់ត្រូវស្វែងរកទ្រព្យធានាដែលមានទំហំ៧០ភាគរយថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បានមានប្រសាសន៍ ថា គម្រោង  នេះ ជាភ្នែក ជាច្រមុះដល់វិស័យសហគ្រាសខ្នាតតូច និងមធ្យម ព្រោះ  ថាមួយចំនួន  ធំនៃ  ជំនួញ   របស់ពួកគាត់ អត់មានវត្ថុបញ្ចាំគ្រប់គ្រាន់ ក៏ប៉ុន្តែគាត់មានលទ្ធភាព នឹងសងត្រឡប់ទៅវិញ។ ព្រោះ គេមាន  បំណងចង់រកស៊ី និងមានជំនួញត្រឹមត្រូវអាចសងត្រឡប់ទៅវិញ តែធនាគារមួយចំនួនពឹងផ្អែកលើទ្រព្យ  បញ្ចាំ ដែលនេះធ្វើឲ្យរាំងស្ទះទៅដល់ផ្នែកឥណទានដែរ។

លោកបានពន្យល់ថា “កន្លងមក សហគ្រាសធុនតូចមធ្យមយើង និងមីក្រូមួយ  ចំនួន គាត់បានខ្ចីលុយ  គេពីដើមយកទៅបម្រើការងារ និងប្រកបអាជីវកម្មអត់សូវចំគោលដៅទេ ក៏ប៉ុន្តែយើងបានបើកសិក្ខាសាលាច្រើនសារ ច្រើនគ្រាហើយនៅក្នុងបណ្តាខេត្តទាំង២៥។

គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្មរបស់សាជីវកម្មធានាឥណទានកម្ពុជាទំហំ ២០០លានដុល្លារ គឺស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាព និងការងើបឡើងវិញ នៃសេដ្ឋ   កិច្ចក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។គំរោងនេះ ត្រូវបានសម្រេចបង្កើតឡើង  ដោយសម្តេច  នាយក  រដ្ឋមន្ត្រីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កញ្ចប់ដំបូងនៃគម្រោងនេះ នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនា​គារ  សម្រាប់អាជីវកម្ម ដែលស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់សាជីវកម្មធានា ឥណទានកម្ពុជា រួម  មាន ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារអាស៊ាប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារប្រៃសណីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព និងធនាគារព្រីនស៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here