លោកឧកញ៉ា តែ តាំងប៉ៈ វិស័យ SMEsនៅកម្ពុជាចាំបាច់បង្កើនចំណេះដឹងបន្ថែម ទើបអាជីវកម្មអាចជោគជ័យបាន

ដោយៈ រ៉ាណេត

កណ្តាលៈ ប្រធានសម្ព័ន្ធសមាគមនសហគ្រាសចុនតូច និងមធ្យមកម្ពុជាលោកឧកញ៉ាតែ តាំងប៉ បានក្រើនរំលឹកដល់បណ្តាម្ចាស់អាជីវកម្មគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងវិស័យ SMEsកម្ពុជា ចាំបាច់ត្រូវតែបង្កើននូវចំណេះដឹងផ្សេងៗ ពាក់ព័ន្ធនឹងទីផ្សារអាជីវកម្មរបសខ្លួន ដើម្បីអាចសម្រេចបាននូវភាពជោគជ័យបាន។

លោកឧកញ៉ាបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនៅសាលាខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០គ្រប់ដំណើរការអាជីវកម្មទាំងអស់សុទ្ធតែត្រូវការរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តដើម្បីអាចចាប់យកចំណែកទីផ្សាររបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបញ្ជាក់ថា បច្ចុប្បន្ននេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាយ៉ាងច្រើន ដែលត្រូវការចំណេះដឹងថ្មីៗ និងការជួយជ្រោមជ្រែងបន្ថែមទៀតទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ក៏ដូចជាធនាគារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគាត់ និងអាចទទួលបានជោគជ័យ។លោកបន្តថា ការសិក្សា ការស្វែងយល់បន្ថែមពីចំណេះដឹង ដែលពាក់ព័ន្ធគឺជាកត្តាចាំបាច់បំផុត ជាពិសេសការរៀបចំឯកសារដើម្បីអាចទទួលបានកម្ចីពីធនាគារ SME គឺរឹតតែត្រូវការនូវចំណេះដឹង 

លោកនុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ដែលបានចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាខាងលើនេះ បានមានប្រសាសន៍ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់។ នៅក្នុងខេត្តកណ្ដាលពេលនេះ មានសហគ្រាសធុនតូច និងមធ្យមជាច្រើន ដែលកំពុងត្រូវការនូវចំណេះដឹងថ្មីៗបន្ថែមទៀត និងការជួយជ្រោមជ្រែងពីអ្នកជំនាញ ដោយសារ ពួកគាត់នៅមានចំណុចខ្វះខាតទាំងផ្នែកបច្ចេកទេសទីផ្សារ ក៏ដូចជាធនាគារហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់ឱ្យឈានទៅមុខ។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមទាំងអស់ ត្រូវយកចិត្តទុកដាក់ សន្សំយកនូវចំណេះដឹងពីអ្នកជំនាញ ក្នុងសិក្ខាសាលានេះ ដើម្បីបង្កើនការយល់ដឹង និងរៀបចំខ្លួនឲ្យសមស្រប និងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ជាពិសេសកម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម( SME Bank)

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានកិច្ចសហការជាមួយធនាគារឯកទេសវីង ធនាគារព្រីនស៍  និងអង្គការតម្លាភាពកម្ពុជា ព្រមទាំងក្រុមហ៊ុន metfone ក្រុមហ៊ុន BS land and home និង ក្រុមហ៊ុន pvc ក្នុងការធ្វើបទបង្ហាញជូនដល់អ្នកចូលរួមទាំងអស់ អំពីគន្លឹះ បទពិសោធន៍ និងយុទ្ធសាស្ត្រល្អៗក្នុងការអភិវឌ្ឍអាជីវកម្មឲ្យឈានទៅរកភាពជោគជ័យ សម្រាប់សហគ្រាសធុនតូច និងមធ្យម៕

LEAVE A REPLY

Please enter your comment!
Please enter your name here