សង្កាត់​ចំនួន៩ នៅ​ជាយក្រុង​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ បញ្ហា​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ជាពិសេស​ពលរដ្ឋ រស់នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ កំពុង​ចោទ​ជា​បញ្ហា ជាពិសេស​នៅក្នុង​រដូវប្រាំង​នេះ ពលរដ្ឋ​ប្រមាណ៤ម៉ឺន​គ្រួសារ នៅ​តំបន់​ប៉ែក​ខាងលិច​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ នៅក្នុង​សង្កាត់​ចំនួន៩ ។

យោងតាម​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានឱ្យដឹងថា​សង្កាត់​ចំនួន៩ដែល​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់ ក្នុង​រដូវ​ប្រើប្រាស់​នេះ​មាន ភូមិ​ខ្លះ​នៃ​សង្កាត់ កំបូល ខណ្ឌ​កំបូល សង្កាត់​កន្ទោក សង្កាត់​ភ្លើង​ឆេះរ​ទះ សង្កាត់​ឃ្មួញ  សង្កាត់​គោក​រកា សង្កាត់​ក្រាំងធ្នង់ សង្កាត់​ស្នោរ សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​សំរោងក្រោម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បានឱ្យដឹងថា បញ្ហា​ទាំងអស់នេះ នឹង​ត្រូវបាន​ដោះស្រាយ​នៅក្នុង​ឆ្នាំ២០២៣ ក្រោយ​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ត្រូវបាន​សាងសង់​រួច តែ​សម្រាប់​បញ្ហា​ចំពោះមុខ ក្នុង​រដូវប្រាំង​ឆ្នាំ២០២១នេះ លោក​សូម​សំណូមពរ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​កណ្ដាល​រាជធានី​ភ្នំពេញ និង​មាន​សម្ពាធ​ទឹក​ខ្ពស់ គួរសម​សូមជួយ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដើម្បី​ទុក​ទឹក​ទៅដល់​ពលរដ្ឋ​ដែលមាន​សម្ពាធ​ទាប​ប្រើប្រាស់​ផង ។

នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​កាលពី​ខែ​មុននេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា តម្រូវការ​ទឹកស្អាត​នៅ​ភ្នំពេញ មាន ៧០៥,៦00ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ក្នុងពេលដែល​សមត្ថភាព​ផ្គត់ផ្គង់​របស់​រដ្ឋាករ​ទឹក មានតែ​ជាង ៦០ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ ដែល​ខ្វះខាត​ប្រមាណ១៥ម៉ឺន​ម៉ែត្រគូប ដែល​ធ្វើឱ្យ​ប្រជាជន​ប្រមាណ ៤ម៉ឺន​គ្រួសារ ស្មើនឹង១២ភាគរយ ខ្វះខាត​ទឹក​ប្រើប្រាស់ ដូចជា សម្ពាធ​ទឹក​ខ្សោយ ទឹក​ទទួល​បានតែ​ពេលយប់ ឬ​កំពុង​រង់ចាំ​ទឹកស្អាត ។

សម្ដេច​មានប្រសាសន៍ថា បញ្ហា​នេះ​បាន​កើតឡើង​នៅក្នុង​ឆ្នាំ២០២០ ឬ​នៅ​ឆ្នាំ ២០២១ និង​អាច​អូសបន្លាយ​ដល់​ដើមឆ្នាំ២០២២ តែ​អាច​ដោះស្រាយបាន​ខ្លះ​នៅ​ឆ្នាំ២០២២ នៅពេល​រោងចក្រ​សាងសង់​រួច ។

ប្រឈម​បញ្ហា​នេះ សម្ដេច​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់ រោងចក្រ​ព​ន្លឿ​ន​ការងារ​សាងសង់​ឱ្យបាន​ឆាប់​តាមតែ​អាចធ្វើ​បាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here