ទីក្រុង​ឌូ​បៃ​គ្រោង​បង្ហាញ​ស្ថាបត្យកម្ម​ធំជាងគេ​រញ្ជួយ​ពិភពលោក​ជា​សា​ថ្មី

ដោយៈ នរៈ

ឌូ​បៃៈ សាងសង់​អាគារ​កប់​ព​ពក Burj Khalifar កំពស់៩២៨ម៉ែត្រ​មិន​អស់ចិត្ត​ទេ តែ​ពេលនេះ ទីក្រុង​ធ្លាប់ជា​វាល​ខ្សាច់​នេះ បាននិងកំពុង​បង្ហាញ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​សម្រាប់​បង្អួត​ពិភពលោក​ជាថ្មី។

ស្ថាបត្យករ​មួយរូប​គ្រោង​បង្កើត​គម្រោង ស្ថាបត្យកម្ម​ដ៏​ធំ​បំផុត​មួយ​មិន​ធ្លាប់មាន​ក្នុង​ប្រ​វិ​ត្តិ​សាស្ត្រ ដោយ​បង្ហាញ​ស្នាដៃ​នៃ​ការ​រចនា​គម្រោង អាគារ​ខ្ពស់កប់ពពក​នៅ​ទីក្រុង​ឌូ​បៃ ក្នុងប្រទេស​អារ៉ាប់​អេ​មី​រ៉ា​ត។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CGTN កាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាគា Clothespin Tower ដែលមាន​កម្ពស់៥០ជាន់​នេះ ដែល​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ​ករ​អ៊ីស្រាអែល​ដ៏​ល្បីល្បាញ គឺ​លោក Zygo និង​ក្រុម​របស់លោក គឺជា​គម្រោង​អាគារ​ធំ​បំផុត​លើ​ពិភពលោក និង​អាគារ​ដំបូងបង្អស់ ដែល​បង្ហាញ​ពី​និមិត្តរូប​នៃ​សេចក្តីស្រឡាញ់ សន្តិភាព និង​ក្តីសង្ឃឹម។

ផ្នែក​មួយ​នៃ​អាគារ​នេះ នឹង​ត្រូវបាន​សាងសង់​ជា​សណ្ឋាគារ​ប្រណីត ដែលមាន​បន្ទប់​ចំនួន១.២០០បន្ទប់ សម្រាប់​ផ្តល់ជូន​ភ្ញៀវ​នូវ​ការ​ស្នាក់ ដែល​ផ្តល់​បទពិសោធន៍​មិន​ធ្លាប់មាន​នៅលើ​ពិភពលោក។

អាគារ​នេះ ក៏​នឹងមាន​អា​ផាត​លំដាប់​ប្រណីត​ចំនួន៣០០យូ​នី​ត រួមទាំង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ដែលមាន​ទំហំ១០.០០០ម៉ែត្រការ៉េ នឹង​រួមបញ្ចូល​ជាមួយនឹង​ការ​រចនា​បែប​សិល្បៈ និង​ភោជនីយដ្ឋានទំនើប។

ក្រៅពី​រចនា​បែប​សិល្បៈ​ទាំងអស់នេះ លោក Zygo ចង់​ឲ្យ​មនុស្ស​ចូលរួម​ក្នុង​គម្រោង​នេះ​ផងដែរ។

លោក​បាន​ថ្លែងថា “យើង​ចង់​ធ្វើឱ្យ​ប្រជាជន ក្លាយជា​ផ្នែក​មួយ​ដ៏​សកម្ម​នៃ​គម្រោង នេះ ដោយ​ប្រែក្លាយ​ពី​ការ​ក្លាយជា​អ្នកទស្សនា​អកម្ម នៃ​ស្នាដៃ​សិល្បៈ ដែល​យើង​ផ្តល់ឱ្យ​ពួកគេ​នូវ​ជម្រើស ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​ផ្នែក​មួយ​នៃ​អាគារ​នេះ ដោយ​អាច​ចូលទៅក្នុង​អាគារ​នេះ រស់នៅ​ទីនេះ ចំណាយពេល​នៅទីនេះ និង​ធ្វើ​ការងារ​ជាច្រើន​ទៀត” ។

ការសាងសង់​អាគារ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០២៣ ប៉ុន្តែ​គម្រោង​នេះ​មិនត្រូវ​បានបញ្ជាក់​ពី​ទំហំ​ទុនវិនិយោគ និង​ទំហំ​អាគារ​ទោះ​នោះទេ ដោយ​ស្ថាបត្យករ​គ្រាន់តែ​បញ្ជាក់ថា អាគារ​នឹង​ក្លាយជា​អាគារ​ធំជាងគេ​បំផុត​នៅលើ​ពិភបលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here