ចំណេះដឹង​អាជីវកម្ម! អ្នក​ចង់​បង្កើត​មុខរបរ​រកស៊ី​តែ​គ្មាន​ដើមទុន​តើ​ត្រូវ​ធ្វើយ៉ាងណា?

ដោយៈ សាវុធ

ភ្នំពេញៈ ពិតណាស់​បើ​អ្នក​ពិត​ជាមាន​ឆន្ទៈ​ប្រាកដ​មែន ដូច្នេះ​សូមកុំ​ឲ​លុយ​ក្លាយជា​ឧបសគ្គ​រារាំង​អ្នក​ពី​ការបង្កើត​មុខរបរ​អី។ អ្នក​ត្រូវមាន​ភាព​ឆ្នៃប្រឌិត​និង​បង្កើត​ថ្មី មាន​សហគ្រិន​ជាច្រើន​ដែល​បង្កើត​មុខរបរ​ពី​ដៃទទេរ ដូចនេះ​អ្នក​ក៏​អាច​ធ្វើបាន​ដូចគ្នា។

គំនិត​ខាងក្រោម​នេះ សង្ឃឹមថា​អាចជួយ​បំភ្លឺ​ផ្លូវ​អ្នក​បាន ប៉ុន្តែ​សូម​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផងដែរ មុន​រើស​មុខរបរ​ណាមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១) ចាប់ផ្តើម​អាជីវកម្ម​សេវាកម្ម

ប្រសិនបើ​អ្នក​មិនមាន​ដើមទុន ចាប់ផ្តើម​អាជីវកម្ម​ទេ សេវាកម្ម​អាជីវកម្ម​មាន​ភាពល្អ​ឥតខ្ចោះ ព្រោះ​វា​តម្រូវ​ឲ​អ្នកលក់​សេវាកម្ម​តែប៉ុណ្ណោះ ក្រោយមក​អ្នក​អាច​ពង្រីក​វា​ជា​បន្ដបន្ទាប់​បាន។ អាជីវកម្ម​សេវាកម្ម​ដែល​ពេញនិយម​នៅ​កម្ពុជា មានដូចជា ភ្នាក់ងារ​អចលនវត្ថុ សេវា​ជួសជុល​មា​ស៊ីន​ត្រជាក់​តាម​ផ្ទះ សេវាកម្ម​សំអាតផ្ទះ ឬ ជួសជុល​ទូរ​សព្ទ​ឬ​ទូរ​ទស្ស​ន៏ ជួសជុល​បរិក្ខារ​បន្ទ​ប់​ទឹក​និង​បោកគក់​ជាដើម។

ទី២) ចាប់ផ្តើម​ធម្មតា​ឬ​តូចតាច​សិន

ក្តី​សុ​បិ​ន្ត​របស់​អ្នករកស៊ី​គ្រប់រូប គឺអាច​បង្កើត​មុខ​ជំនួញ​ដ៏​ធំ​មួយ ដែល​អាច​ផ្គត់ផ្គង់​សេវាកម្ម​និង​ផលិតផល​គ្រប់គ្រាន់។ យ៉ាងណាមិញ​អ្នក មិនអាច​លោភលន់​ស្រវាអោប​ភ្នំ ពេលដែល​ដើមទុន​ខ្សត់ខ្សោយ​នោះទេ ចាំបាច់​ត្រូវតែ​ធ្វើ​ពី​រឿង​តូចតាច​សិន។ ពេលដែល​អ្នក​ប្រមូលបាន​អតិថិជន និង​ចំណូល​គ្រប់គ្រាន់ សម្រាប់​ឈាន​មួយ​ជំហាន​ទៀត សឹម​ពង្រីក​សាខា​ឬ​ចែកចាយ​បន្ដ។

ជាក់ស្ដែង ដូចជា អ្នកលក់​ផលិតផល​គ្រឿងសម្អាង​តាម​អន​ឡាញ ដំបូង​ពួកគាត់​គ្រាន់តែ​បង្ហោះ​លក់​ធម្មតា ក្រោយមក​ពេលដែល​មាន​គាំទ្រ​ច្រើន គាត់​ក៏​ចាប់ផ្ដើម​បើកហាង​និង​ដេប៉ូ​ចែកចាយ​នានា។ អ្វីដែល​សំខាន់​ក្នុងការ​ចាប់ផ្ដើម​ជំនួញ គឺ​ដើរ​ម្ដង​មួយ​ជំហាន ផ្ដល់​សេវាកម្ម​និង​គុណ​ភាពល្អ សម្រាប់​ប្រមូល​ទំនុកចិត្ត​អតិថិជន ក្រោយមកអ្វីៗនឹង​ដំណើរការ​រលូន។

ទី៣) រៀនសូត្រ​ពី​អ្នកដទៃ

អ្នក​មិនអាច​ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់ ដោយ​គ្មាន​បទពិសោធន៍ ឬ​ធ្លាប់​ប្រឡូក​ក្នុងសង្គម​នោះទេ។ មុនពេល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​គួរ​ធ្វើ​កម្មសិក្សា​ជាមួយ​នរណាម្នាក់ ដែល​ពាក់​ព​ន្ធ័​នឹង​អាជីវកម្ម​នោះ​ជាមុនសិន។ ឧទាហរណ៍ ចូលរួម​សិក្ខាសាលា ស្ដាប់​ការចែករំលែក​របស់​វា​គ្មិ​ន ដែលមាន​បទពិសោធន៍ ដើម្បី​យកមកអនុវត្ត​ន៏​និង​ធ្វើជា​មេរៀន មុន​ចាប់ផ្ដើម​អាជីវកម្ម នោះ​អ្នក​ប្រាកដជា​មានចំណេះដឹង​ច្រើន

ពីអ្វី​ខាត​ឬ​ចំណេញ អ្វីដែល​គួរ​ធ្វើ អ្វី​ដែលជា​ហា​និ​ភ​យ័​ដល់​មុខ​ជំនួញ​របស់​អ្នក។

មេរៀន​ទាំងនោះ អាចធ្វើ​ឲ្យ​អ្នកមើល​ឃើញ​ពី​ចំណុច​ខ្វះខាត និង​បំពេញតម្រូវការ​ដែល​អ​តិ​ថិ​ជន​ចង់បាន៕ Spean៕

LEAVE A REPLY

Please enter your comment!
Please enter your name here