សូចនា​ករៈ ហេតុអ្វី​ខេត្ត​ចំនួន៤នៅតែមាន​ការទិញ​លក់​ដីធ្លី​សកម្ម ទោះ​កម្ពុជាកំពុង​ផុង​ក្នុង​វិបត្តិ

ដោយៈ​គង់់ ម៉ា​លីន​ណា

ភ្នំពេញៈ មាន​កត្តា​សំខាន់​ជាច្រើន បាននិងកំពុង​ធ្វើ​ឲ្យ​ខេត្ត​ចំនួន៤ នៅតែមាន​សកម្មភាព​ទិញ​លក់​ដីធ្លី​យ៉ាងសកម្ម ជាង​បណ្តា​រាជធានី​ខេត្ត​ចំនួន២១ទៀត ដែល​បណ្តា​ខេត្ត​ទាំងនោះ​រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពត និង​ខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកតាមដាន​ការវិវត្តន៍​នៃ​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់ ដែលជា​ស្ថាបនិក​និង​ជា​អគ្គនាយក នៃ​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី២៣ មិនា​កន្លងមក​ថា ការបន្ត​សកម្មភាព​នៃ​ការដោះដូរ​ដីធ្លី នៅតាម​បណ្តា​ខេត្ត​ដូច​លើក​ឡើងលើ មិនមែនជា​រឿង​ចៃដនយ​នោះទេ ប៉ុន្តែ​វា​កើតឡើង​ដោយសារ​កត្តាសំខាន់ៗមួយចំនួន​ដូចជា កត្តា​ភូមិសាស្ត្រ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល និង​ជំនឿ​ទុកចិត្ត​របស់​អ្នកវិនិយោគ​នៅក្នុង​វិស័យនេះ។

លោក​បន្តថា “ខេត្តកណ្តាល កំពត កំពង់ស្ពឺ និង​ខេត្តសៀមរាប ប្រៀប​បីដូច​ជាតា​រា​កំពុង​រះ​ថ្មី ដែល​ជាទី​ទាក់ទាញ​ការចាប់អារម្មណ៍ ដោយសារ​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល ដូចជា​ផ្លូវ ព្រលានយន្តហោះ និង​គោលនយោបាយ​ឧស្សាហកម្ម ដែល​បាន​ដាក់ចេញ” ។ លោក​បន្តថា “គ្មាន​ចក្ខុវិស័យ​ដឹកនាំ​ប្រទេស​ច្បាស់លាស់​ទេ ប្រទេសជាតិ​មិនអាច​រីកចម្រើន​បានទេ ហើយ​គ្មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ ក៏​មិនអាច​ទាក់ទាញ​លំហូរ​ទុក​វិនិយោគ​ក្នុងស្រុក និង​មកពី​បរទេស​នោះដែរ” ។

លោក​យិន លាង​គង់​បាន​បន្តថា នៅ​កម្ពុជា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ បាន​បន្ថែម​នូវ​គុណ​តម្លៃ និង​បង្កើត​តម្លៃបន្ថែម​យ៉ាងច្រើន​ដល់​ការ​អ​ភ​ភិ​វ​ឌ្ឍ​នានា ពិសេស​បានធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​យ៉ាងគំហុក ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ត្រូវបាន​ប្មុ​ខ​រដ្ឋាភិបាល​ចាត់ទុក​ជាស​សៃ​ឈាម​នៃ​សេដ្ឋកិច្ចជាតិ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម​ដែល​បាន​ចុះ​សិក្សា និង​អង្កេត​ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​អចលនទ្រព្យ ជាប់​ជាប្រចាំ​បា​មានប្រសាសន៍ថា ចរន្ត​ដោះដូរ​ដីធ្លី​បានកើត​ឡើង​ច្រើន នៅលើ​បណ្តា​ខេត្ត​ទាំង​បួន​នេះ បើ​គិត​កំឡុង​ត្រីមាស​ទី១នៃ​ឆ្នាំ២០២១នេះ ប៉ុន្តែ​ខេត្ត​ដទៃ​ក្រៅពី​ខេត្ត​ទាំង​បួន​នេះ អ្វីៗហាក់​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច ដោយសារ​វិបត្តិ​កូ​វីដ១៩ ដែល​បាននិងកំពុង​អូសបន្លាយ ប៉ុន្តែ​យើង​ជឿជាក់ថាអ្វីៗនឹងមាន​ភាពប្រសើរឡើង ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​បិទ​បញ្ចប់​នាពេលឆាប់ៗខាងមុខ។

លោក​បន្តថា “ទោះជា​មានការ​ដោះដូរ​ដីធ្លី​កើនឡើង ប៉ុន្តែ​តម្លៃ​មិនបាន​ហក់​ឡើង​នោះទេ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​កំពុង​កើតមាន ហើយ​ចរន្ត​សេដ្ឋកិច្ច​មិន​វិល​មករក​ភាពប្រក្រតី​លឿន​ពេក​នោះទេ ទោះជា​ព្រឹត្តិការណ៍២០កុម្ភៈ ត្រូវ​បិទ​បញ្ចប់​នាពេលខាងមុខ​ក្តី។លោក​បន្តថា “ទោះជា​យ៉ាងណា​កំឡុងពេល​មាន​វិបត្តិ​បែបនេះ អ្នកមាន​ធនធាន​បានចាប់ផ្តើម​ប្រ​មួល​ទិញ​ដីធ្លី ព្រោះ​ជា​ពេលវេលា​ដែល​តម្លៃ​ដីធ្លី ស្ថិតក្នុង​ដំណាក់កាល​អាច​ច​ចា​បាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here