តើ​កម្មវិធី “GDT Taxpayer App” បង្កលក្ខណៈ​ងាយស្រួល​អ្វីខ្លះ​ដល់​ម្ចាស់អចលនទ្រព្យ?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការបង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ តាម​ទូរស័ព្ទដៃ​ក្នុង​កម្មវិធី “GDT Taxpayer App” បង្កលក្ខណៈ​ងាយស្រួល ដល់​ម្ចាស់​អចលនទ្រព្យ ជា​អ្នក​ជាប់ពន្ធ​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​ឱ្យ​ដំណើរការ​នូវ កម្មវិធី​នេះ​ក្នុងការ​បង់ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ។

តើ​កម្មវិធី “GDT Taxpayer App” នឹង​បង្កលក្ខណៈ​ងាយស្រួល​អ្វីខ្លះ? បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល ដល់​ម្ចាស់​អចលនទ្រព្យ ជា​អ្នក​ជាប់ពន្ធ​ក្នុងការ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– ពិនិត្យមើល​ព័ត៌មាន ស្តីពី​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី និង​បានធ្វើ​បច្ចុប្បន្នភាព​រួចរាល់ នៅក្នុង​ប្រព័ន្ធគ្រប់គ្រង ទិន្នន័យ​អចលនទ្រព្យ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ។

– បង់ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​របស់ខ្លួន ដោយ​មិនចាំបាច់​បំពេញ​ព័ត៌មាន ក្នុង​ទម្រង់​លិខិត​ប្រកាស​ពន្ធ។

– ចំណេញ​ពេលវេលា ដោយ​មិនចាំបាច់​អញ្ជើញ​ទៅ​បង់ប្រាក់​ពន្ធ នៅតាម​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬ​សាខា​ធនាគារពាណិជ្ជ ជា​ដៃគូ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។

– មិនចាំបាច់​ទៅកាន់​សាខា​ពន្ធដារ​ខេត្ត- ខណ្ឌ ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​បង្កាន់ដៃ​បញ្ជាក់​ការបង់ប្រាក់​ពន្ធ។

– ទទួលបាន​នូវ​សេចក្តីជូនដំណឹងផ្សេងៗដូចជា កាលបរិច្ឆេទ​នៃ​ការប្រកាស​បង់ពន្ធ កាលបរិច្ឆេទ​នៃ​ការ​ផុតកំណត់​ការបង់ប្រាក់​ពន្ធ ការប្រកាស​បង់ប្រាក់​ព​ន្ធ​ខ្លះ​ក្នុង​ការិយបរិច្ឆេទ​ជាប់ពន្ធ​ណាមួយ និង​សេចក្តីជូនដំណឹងផ្សេងៗពាក់ព័ន្ធ​នឹង​ប្រភេទ​ពន្ធ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here