ចំណេះដឹង​អាជីវកម្ម! ច្បាប់កំពូល​ទាំង៣សម្រាប់​សហគ្រិន​ជំនាន់​ថ្មី

ដោយៈ សាវុធ

ភ្នំពេញៈ សហគ្រិន​ខ្មែរ​ជាច្រើន ប្រាកដជា​ធ្លាប់​ឆ្លងកាត់ និង​ជួបប្រទះ​ការលំបាក​ក្នុងការ​វិនិយោគ​ប្រាក់​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​ផ្លែផ្កា ស្របគ្នា​នេះដែរ​ការថ្លឹងថ្លែង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន និង​ការរក្សា​ស្ថេរភាព​ជំនួញ​របស់ខ្លួន​ដោយ​ឯករាជ្យ ប្រាកដជា​មានការ​លំបាក​ច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្បាប់​ទាំងបី​ក្នុង​ការរៀបចំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​សហគ្រិន​ជំនាន់​ថ្មី៖

ទី១) ផ្ដល់ប្រាក់​ខែ​ឲ​ខ្លួនឯង

ជាការ​ពិតណាស់ ទោះបី​អ្នកជា​ម្ចាស់​ក្រុមហ៊ុន ឬ​ថៅកែ​សហគ្រាស​ណាមួយ​ក៏ដោយ ក៏​អ្នក​ចាំបាច់​ត្រូវ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ និង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក   ដែរ។ នៅពេលដែល​អ្នក​ក្រុមហ៊ុន​របស់​អ្នកមាន​លំនឹង និង​រកបាន​ចំណូល​សម្រាប់​ទប់ទល់​ការចាយវាយ​នានា និង​ប្រាក់ខែ​បុគ្គលិក អ្នក​គួរ​ពិចារណា​ដក​ទុក​មួយចំណែក​សម្រាប់​ជា​ប្រាក់បៀវត្ស​ន៍​ប្រចាំខែ​ផ្ទាល់ខ្លួន និង​ប្រាក់​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍។

ទី២) បែងចែក​ឲ​ដាច់​នូវ​ប្រាក់​ផ្ទាល់ខ្លួន​និង​ប្រាក់​សម្រាប់​វិនិយោគ

ជាទូទៅ សហគ្រិន​ខ្មែរ​រមែង​បែងចែក​មិន​ដាច់ រវាង​ប្រាក់​ផ្ទាល់ខ្លួន និង​សម្រាប់​ជំនួញ។ ពេលខ្លះ​ពួកគាត់​យកប្រាក់​ផ្ទាល់ខ្លួន ទៅ​វិនិយោគ​ក្នុង​មុខ​ជំនួញ ស្របគ្នា​នេះដែរ​ពេលខ្លះ​ពួកគេ​យកប្រាក់​សម្រាប់​ជំនួញ មក​បំពេញតម្រូវការ​ចាយវាយ​ផ្ទាល់ខ្លួន។ ការធ្វើ​បែបនេះ​គឺ​ខុស ហើយ​ថែមទាំង​អាច​ប៉ះពាល់​អនាគត​របស់​អា​ជីវ​កម្ម​ផងដែរ។

ជា​ការល្អ​ពួកគាត់​គួរ បង្កើត​គណនី​ពីរ​ផ្សេងគ្នា មួយ​សម្រាប់​អាជីវកម្ម និង​មួយទៀត​សម្រាប់​ការចាយវាយ​ផ្ទាល់ខ្លួន។

ទី៣) ការយក​ឈ្នះ​បំណុល

ពេលខ្លះ​បន្ទាប់ពី​បញ្ចប់​មហាវិទ្យាល័យ យុវជន​មួយចំនួន​អាច​នឹង​មិនទាន់​ដកខ្លួន​រួច​ពី​បំណុល ឬ​ប្រាក់កម្ចី​សម្រាប់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​របស់​ពួកគេ។ ហេតុ​ដូចនេះហើយ ទើប​យុវជន​មួយចំនួន មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​បណ្ដាក់ទុន ឬ​ចាប់ផ្ដើម​មុខ​ជំនួញ។ យ៉ាងណាមិញ នេះ​មិនមែនជា​បញ្ហា​ធំ​ណាស់ណា​នោះទេ ដរាបណា​អ្នកមាន​ឆន្ទៈ គម្រោង​ផែនការ ការ​សន្សំ និង​បញ្ជី​ថវិការ​ឲ្យ​ច្បាស់លាស់​នោះ មុខ​ជំនួញ​របស់​អ្នកនឹង​មានការ​រីកចម្រើន ស្រប​ពេលនេះ​អ្នក​ក៏​អាច​យកប្រាក់​នោះ​ទៅ​រំ​លោះ​បំណុល​ចាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here