ចំណេះដឹង! មុន​សម្រេចចិត្ត​ដាក់​លុយ​នៅ​ធនាគារ​គួរ​ពិចារណា​លើ​ចំណុច​អ្វីខ្លះ?

ដោយៈ សាវុធ

ភ្នំពេញៈ ប្រជាជន​ខ្មែរ​រាប់លាន​នាក់ បាន​យកលុយ​ទៅ​ផ្ញើរ​ឬ​បង្កើត​គណនី​សន្សំ​នៅ​ធនាគារ​ដែល​ខ្លួន​ទុកចិត្ត។ ចំណុច​ទាំង៣យ៉ាងសំខាន់​ដែល​អ្នក​គួរ​ដឹង មុន​សម្រេចចិត្ត​យកលុយ​ទៅ​ដាក់​ធនាគារ​មានដូចជា៖

ទី១) ទីតាំង​ធនាគារ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការ​ពិតណាស់​បន្ទាប់ ពី​សម្រេចចិត្ត​យកលុយ​ទៅ​ដាក់ នៅ​ធនាគារ​ណាមួយ​ហើយ អ្នក​ក៏​ពុំគួរ​មើលរំលង​ទីតាំង​ធនាគារ​នោះ​ផងដែរ។ ជួនកាល​ធនាគារ​អាច​ផ្ដល់​ការប្រាក់​ខ្ពស់ ក៏ប៉ុន្ដែ​ទីតាំង​ឆ្ងាយ​ពី​លំនៅស្ថាន​អ្នក ពុំមាន​សាខា​ច្រើន ហើយ​ទូរ​ដក​ប្រាក់​ក៏មាន​កំណត់ ដែល​ប៉ះពាល់​ដល់ពេល​វេលា​រប​ស់​អ្នក​ក្នុងការ​ធ្វើដំណើរ ដាក់​ប្រាក់​ឬ​ដក​ប្រាក់​ជាដើម។

ទី២) ប្រាក់កម្ចី

ការសម្រេចចិត្ត ក្នុងការ​ទុកដាក់​លុយ​នៅ​ធនាគារ ដែលមាន​សុវត្ថិ​ភាពជា​ការល្អ តែ​យ៉ាងណាមិញ អ្នក​កុំ​ភ្លេច​គិតគូរ​ពី​គម្រោង​នាពេល​អនាគត​ផងដែរ។ ឧ​ទា​ហរ​ណ៌​ថា អ្នក​ចង់​បើក​មុខរបរ​រកស៊ី​ហើយ​គ្មាន​ដើមទុន នោះ​អ្នក​ប្រាកដជា​នឹកឃើញ ដល់​ធនាគារ​មុនគេ​ហើយ។ ពេលខ្លះ​ធនាគារ ដែល​អ្នក​ផ្ញើរ​ប្រាក់​អាច​គិតការ​ខ្ពស់ ដែល​អ្នក​មិនអាច​ទ្រាំទ្រ​បាន អាស្រ័យ​ហេតុនេះហើយ អ្នក​ត្រូវ​គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ​មុន​សម្រេចចិត្ត ព្រមទាំង​គិតពី​ប្រយោជន៍​នាពេល​អនាគត​ផង។

ពិនិត្យ​តាមដាន​ឲ្យ​បាន​ទៀងទាត់

មិន​ថា​មនុស្ស​ឬ​ម៉ាស៊ីន​ទេ តែងមាន​កំហុស​ជានិច្ច ដូចគ្នា​ទៅនឹង​ធនាគារ​ដែរ ពេលខ្លះ​វា​អាចមាន​កំហុស ដោយ​អ​ចេតនា​មួយ​កើតឡើង ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក។ ដូចនេះ​មានតែ​ការតាមដាន ឲ្យ​បាន​ទៀងទាត់​ទេ​ជាការ​ល្អ។ លើសពីនេះទៅទៀត មុននឹង​សម្រេចចិត្ត អ្នក​គួរតែ​អាន​ឯកសារ​គោលការណ៍ និង​ពត៌មាន​របស់​ធនាគារ​ឲ្យ​បានច្បាស់លាស់​សិន ជៀសវាង​ការភ័ន្ដច្រឡំ​ដោយ​ប្រការ​ណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here