គេហទំព័រ Propertyarea ប្រកាស​តែងតាំង​កញ្ញា​ងួន ច័ន្ទ​ចរិយា ​ជា​ទូត​សុ​ឆន្ទៈ​

ដោយ​គង់ សិរី​ម៉ា​លីន​ណា

ភ្នំពេញៈ គេហទំព័រ Propertyarea.asia បានប្រកាស​តែងតាំង​កញ្ញា ងួន ច័ន្ទ​ចរិយា ដែលជា​តារា​សម្តែង​ដ៏​ស្រស់​សោភា និង​ល្បីឈ្មោះ​មួយរូប​ជា​ទូត​សុ​ឆន្ទៈ តំណាង​ឲ្យ​គេហទំព័រ​នេះ។

ការសម្រេច​តែងតាំង​នេះ ដោយសារ​កញ្ញា​ចរិយា កំពុងធ្វើការ​ងារ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ និង​ថត​ខ្សែភាពយន្ត នៅពេល​ទំនេរ​ពី​ការងារ។ បច្ចុប្បន្ន​កញ្ញា​កំពុង​បំពេញការងារ​នៅ​ក្រុមហ៊ុន SIHA Group ជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ របស់​ប្រទេស​ម៉ាឡេស៊ី ដែល​កំពុង​វិនិយោគ​លើ​គំរោង​ជាច្រើន​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងតួនាទី​ជា​ទូត​សុ​ឆន្ទៈ តំណាង​ឲ្យ​គេហទំព័រ Propertyarea.asia កញ្ញា​នឹង​ដើរតួនាទី​ដូចជា៖

ទី១ ចូលរួម​ផ្សព្វផ្សាយ​ពី​កេ​រ្ត៍​ឈ្មោះ និង​កិត្តិនាម​គេហទំព័រ​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​លើ​ឆាក​ជាតិ និង​អន្តរជាតិ។

ទី២ កញ្ញា​នឹង​ជួយ​ផ្សព្វផ្សាយ និង​ជួយ​ស្វែងរក​ចំណូល​សម្រាប់​ក្រុមហ៊ុន

ទី៣ កញ្ញា​នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ជាក់ស្តែង​ពី​ក្រុមហ៊ុន

កញ្ញា​ងួន ច័ន្ទ​ចរិយា បាន​សម្តែង​ក្តីសប្បាយ​រីករាយ និង​មោទនភាព ដោយបាន​ចូលរួមចំណែក ក្នុងការ​ជំរុញ​ភាព​រីកចម្រើន​របស់គេ​ហ​ទំព័រ អចល​នន​ទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​នេះ ដែល​គេហទំព័រ​នេះ​បាន​ផ្សព្វផ្សាយ​ព៌​ត​មាន​ពិត លឿន រហ័ស អាច​ទុកចិត្តបាន និង​ឈរលើ ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ​ជា​មូលដ្ឋាន។

កញ្ញា​បន្តថា ខ្ញុំ​បាន​តាមដាន​គេហទំព័រ​នេះ​ជា​យូរ​មកហើយ ខ្ញុំ​ឃើញ​ព៌​ត​មាន​ដែល​អង្គភាព​នេះ​ផ្សព្វផ្សាយ​មាន​សភាព​លឿន រហ័ស អាច​ទុកចិត្តបាន ពិសេស​ផ្តល់​ចំណេះដឹង​ជាច្រើន​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​ចំណេះដឹង​ផ្នែក​ច្បាប់ផ្សេង” ។ កញ្ញា​បាន​បន្តថា “គេហទំព័រ​នេះ​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ផ្សព្វផ្សាយ​ព៌​ត​មានល្អៗ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​អាច​យក​ព៌​ត​មាន​ស្ថាប័ន​នេះ សម្រាប់​ធ្វើជា​មូលដ្ឋាន​វិភាគ ពិចារណា​លើ​គម្រោង​វិនិយោគ ក៏ដូចជា​ការវិវត្ត​នៃ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​កម្ពុជា” ។

ជាមួយគ្នានេះ លោក​យិន លាង​គង់ សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia បាន​មាន​ប្រសាសន៍ថា ក្រុមការងារ​របស់​យើង​មាន​ក្តី​រីករាយ ដែលមាន​តារា​ដ៏​ស្រស់​សោភា​មួយរូប បាន​ធ្វើជា​តំណាង​ទូត​សុ​ឆន្ទៈ​របស់គេ​ហំ​ព័រ​របស់​យើង។កញ្ញា​នឹង​រួមចំណែក​ជួយ​ចូលរួម​ជួយ​ផ្សព្វផ្សាយ ដើម្បី​លើក​កំពស់​ក​ត្យា​នុ​ភាព និង​គុណ​តម្លៃ​គេហទំព័រ​នេះ​បន្ថែមទៀត។

លោក​បន្តថា “ជាមួយ​ដំណើរ​ឆ្ពោះទៅមុខ និង​ការទទួលបាន​ការគាំទ្រ​កើនឡើង​ជាប្រចាំ ចំនួន​អ្នកអាន និង​អ្នក​បានឃើញ​កើន​ឡើងជា​រៀងរាល់ថ្ងៃ បានធ្វើ​ឲ្យ​គេហទំព័រ​របស់​យើង​ក្លាយជា​វេទិកា ក្នុងការ​ផ្សព្វផ្សាយ​ព៌​ត​មាន​កម្រិត​ជាតិ​មួយ ដែល​ទទួលយកបាន​ស​ម្រា​ប់​ប្រជាពលរដ្ឋ​ធម្មតា រហូតដល់​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​នានា” ។ លោក​បន្តថា “កញ្ញា​ងួន ច័ន្ទ​ចរិយា​នឹង​ជួយ​លើក​កំពស់​កិត្តិនាម របស់​យើង​បន្ថែម ដោយសារ​កញ្ញា ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​សិល្បៈ​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុងសង្គម​ផងដែរ” ។

លោក​យិន លាង​គង់​បាន​បន្តថា “យើង​រីករាយ​ក្នុងការ​សហការ និង​ឈរលើ​មូលដ្ឋា​ន​ឈ្នះ ឈ្នះ​ទាំងអស់គ្នា ដើម្បី​លើក​កំពស់​វិស័យ​សារគមនាគមន៍​កម្ពុជាឲ្យ​កាន់តែ​ទទួលបាន​ការគាំទ្រ និង​ប្រឆាំង​រាល់​ព៌​ត​មាន​ក្លែងក្លាយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here