ណូលរបស់កំពង់ផែស្វយ័តភ្នំពេញសម្រេចបានទំហំទឹកប្រាក់ជិត៥លានដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២១

ដោយៈ សាវុធ
ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន៤,៩៧៧,៤៨១ដុល្លារ រយៈពេល២ខែដើមឆ្នាំ២០២១ ធ្លាក់ចុះ០.៦ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០ មានចំនួន៥,៣០៨,២៨៤ដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបញ្ជាក់ថា ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានរួមមាន៖ ទី១) ចំណូលបានប្រតិបត្តិការផែ មានចំនួន៤,០០០,៦១០ដុល្លារ ទី២) ចំណូលបានពីអាជ្ញាធរផែ មានចំនួន៥៥៣,៤០៥ដុល្លារ ទី៣) ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន៥៩,២២០ដុល្លារ និងទី៤) ចំណូលផ្សេងៗចំនួន៣៦៤,២៤៦ដុល្លារ។
របាយការណ៍បានបន្ថែមទៀតថា ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់២ខែ ដើមឆ្នាំ២០២១ រួមមាន ទី១) ទំនិញ-ប្រេងឥន្ធនៈ មានចំនួន៧០០,១០២តោន កើនឡើង៥,៤៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំនួន៦៦៣,៧៤០តោន ទី២) នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន៣៩៩ជើង ថយចុះ១២,១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំនួន៤៥៤ជើង និងទី៣) បរិមាណកុងតឺន័រ មានចំនួន៥២,៦៦៤ធីអ៊ីយូ កើនឡើង៥,៦២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ចំនួន៤៩,៨៦០ធីអ៊ីយូ។
លោកហ៊ី បាវីអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ធ្លាប់មានប្រសាសន៍នាកន្លងមកថា កំពង់ផែក្រុងភ្នំពេញ ក្នុងឆ្នាំ២០២១នេះ បានត្រៀមធ្វើកិច្ចការជាច្រើន សម្រាប់ត្រៀមបំរុង នៅពេលដែលបញ្ហាកូវីដ-១៩ត្រូវបានបញ្ចប់។
លោកអគ្គនាយកបានគូសបញ្ជាក់ថា នៅពេលដែលបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ គឺអ្វីៗនឹងស្ទុះឡើងវិញ ហើយកំពង់ផែក្រុងភ្នំពេញបានត្រៀមធ្វើកិច្ចការ ដើម្បីឲ្យសមត្ថភាព ផ្ដល់សេវារបស់កំពង់ផែក្រុងភ្នំពេញ គឺអាចបន្ដផ្ដល់ជូនសេវា ជូនដល់អ្នកប្រើប្រាស់៣០ភាគរយបន្ថែមទៀត។
រយៈពេលពេញមួយឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបានជាង២៩លានដុល្លារធ្លាក់ចុះ៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ។


បើតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២០ បរិមាណទូរកុងតឺន័រ ដឹកជញ្ជូនទំនិញចេញចូល តាមកំពង់ផែក្រុងភ្នំពេញមានចំនួន ២៩០,៨៥៧ TEUs (ទូរ) កើនឡើង៣,៤៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ មានតែ២៨១,០៤៥ TEUs ប៉ុណ្ណោះ។របាយការណ៍ដដែលបន្តថា សម្រាប់ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញវិញ មានចំនួន៣,៧៨០,៥៣០តោន ធ្លាក់ចុះ០,២៤%។
ដោយឡែកនាវាផ្ទុកទំនិញឆ្លងការកំពង់ផែ មានចំនួន២,៣៦៣គ្រឿង ធ្លាក់ចុះ១,៩១%, ទទួលនាវាទេសចរណ៍ ចំនួន១២៦ជើង ធ្លាក់ចុះរហូតដល់៦៨,២៦ភាគរយ% និងបរិមាណអ្នកដំណើរ មានចំនួន៩,៧៣៣នាក់ ធ្លាក់ចុះរហូតដល់ ៦៩,៨៧%៕

LEAVE A REPLY

Please enter your comment!
Please enter your name here