តើ​រវាង​ផ្ទះ​និង​ដី អ្នក​គួរ​ទិញ​មួយណា?

ដោយៈ សាវុធ

ភ្នំពេញៈ ទិញ​ផ្ទះ ឬ ទិញ​ដី សុទ្ធ​មាន​សារៈប្រយោជន៍​របស់​វារៀងៗខ្លួន តែ​អ្វី​ដែរ​សំខាន់​គោលបំណង​របស់​អ្នក ទិញ​ក្នុង​គោលបំណង​អ្វី? អ្នក​ត្រូវ​បែងចែក​អោយ​ច្បាស់​ថា​អ្នកទិញ​សម្រាប់​វិនិយោគ ទុក​ចំនេញ​ពេល​ក្រោយ ឬ​សម្រាប់​រស់នៅ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូច្នេះ​ស្ពាន​នឹង​ចែករំលែក​ចំណុច​ខ្លះ​សម្រាប់​អ្នក​ដែល​ពិបាក​សម្រាប់​ចិត្ត​ថា​ទិញ​អ្វី​ល្អ​ជាង។

១. ទិញ​ផ្ទះ​សម្រាប់​រស់នៅ

បើ​អ្នក​មិនទាន់​មានផ្ទះ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​ទេ ទិញ​ផ្ទះ​សម្រាប់​រស់នៅ ជា​រឿង​ដំបូង​ដែល​អ្នក​ត្រូវតែ​ធ្វើ នឹង​សាក​សម​បំផុត​សម្រាប់​អ្នក ព្រោះ​អ្នកទិញ​ហើយ អ្នក​អាច​ចូល​រស់​នៅបានភ្លាមៗ ឬ​ចំណុច​ពិសេស​មួយទៀត​នោះ បើ​អ្នកទិញ​បង់​រំលស់​ទៀត​នោះ អ្នក​គួរតែ​ទិញ​ផ្ទះ ព្រោះ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​បង់​រំលស់​ប្រចាំខែ ដោយ​ប្រាក់​មួយចំណែក អ្នក​ចំនេញ ពី​ប្រាក់​ដែល​អ្នក​ធ្លាប់​បង់ថ្លៃ​ផ្ទះជួល​រាល់​ខែ​នោះ។

ដោយឡែក បើ​អ្នក​ចង់​ទិញ​ដី​សម្រាប់​សាង​សង់ផ្ទះ​ខ្លួនឯង អ្នក​ត្រូវ​ចំណាយពេល​សម្រាប់​ការសាងសង់ ហើយ​កំឡុងពេល​សាងសង់​អ្នក​នៅតែ​ចំណាយ​ថ្លៃ​ជួល​ផ្ទះ​នៅ​ប​ណ្ដេះ​អាសន្ន​សិន ទម្រាំ​ផ្ទះ​របស់​អ្នក​សាងសង់​រួច។ មួយវិញទៀត

បើ​អ្នក​មានបំណង​ចង់​ទិញ​បង់​រំលស់​ទៀត​នោះ ធ្វើអោយ​អ្នក​ចំណាយពេល​យូរ ព្រោះ​ទម្រាំ​អ្នក​បង់​រំលស់​ដី​ដាច់ អ្នក​ត្រូវមាន​ប្រាក់​សម្រាប់​សាង​សងផ្ទះ​ទៀត នោះ​ធ្វើអោយ​អ្នក​ត្រូវ​សន្សំ​ប្រាក់​យូរ​សម្រាប់​ផ្ទះមួយ។

២. ទិញ​សម្រាប់​វិនិយោគ ទុក​ចំនេញ​ថ្ងៃក្រោយ

ការវិនិយោគ​លើ​អចលនទ្រព្យ​ទាំងពីរ​ប្រភេទ​នេះ​សុទ្ធសឹងតែ​ផ្ដល់​ផលចំណេញ​នៅពេល​ក្រោយ។ ជាក់ស្ដែង បើ​អ្នកវិនិយោគ​លើ​ការទិញ​ដី អ្នក​អាច​ចំណេញ​បាន​លឿន​ជាង​ផ្ទះ ប៉ុន្ដែ​ក្នុង​រូបរាង​ជាត​ម្លៃ​និង​ហាងឆេង​ដី​តែប៉ុណ្ណោះ។ លុះត្រាតែ​អ្នកលក់​ដី​មួយ​ដុំ​នោះ​ចេញ ទើប​ឃើញ​ថ្លៃ​ចំណេញ​បន្ទាប់ពី​រយៈពេល​ទិញ​ទុកជា​សាច់​ប្រាក់សុទ្ធ។

ឧទាហរណ៍៖ អ្នកទិញ​ដី​តម្លៃ ១០,០០០ ដុល្លារ​ទុក្ខ​រយៈពេល១ឆ្នាំ ហើយ​ក្នុង​មួយឆ្នាំ​ឡើង​បាន ៣០% ដូច្នេះ​បើ​គិត​ជា​ថ្លៃ​លក់​ចេញ​សរុប​អ្នក​អាច​ទទួលបាន ១៣០០០ ដុល្លារ។ យ៉ាងណាមិញ​បើទោះបីជា តម្លៃ​ផ្ទះ​មានការ​កើន​តម្លៃ​គិត​ជា​ភាគរយ​តិចជាង ដី​ក៏ដោយ ប៉ុន្តែ​ផ្ទះ​អ្នក​អាចដាក់​វា​ជួល បង្កើតបានជា​ចំណូល​ប្រចាំខែ​បាន​និង​ទទួលបាន​ចំណូល​រយៈពេល​យូរ។  បើ​ថ្ងៃមួយ​អ្នក​ចង់ល​ក់វា​ចេញ​អ្នក​ក៏​ប្រាកដជា​ទទួលបាន​ថ្លៃ​ចំណេញ​ពីលើ​ថ្លៃដើម​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here