សេដ្ឋវិទូអង់គ្លេសប្រាប់ពីបៀបចំណាយប្រាក់ដើម្បីជៀសផុតពីបញ្ហាហិរញ្ញវត្ថុក្នុងវិបត្តិកូវីដ១៩

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងវិបត្តិកូវីដ១៩ ប្រជាជនលើពិភពលោករួមទាំងកម្ពុជាផងដែរនោះ បានបាត់បង់ប្រាក់ចំណូលដោយសារតែវិបត្តិការងារ និងការផ្អាកដំណើរការក្រុមហ៊ុន ដូច្នេះមនុស្សម្នាក់ៗក៏រឹតតែមានវិបត្តិមួយទៀតគឺវិបត្តិហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

ម្យ៉ាងវិញទៀត មនុស្សក៏លែងចង់ប៉ះពាល់របស់តៗគ្នា ក្នុងពេលមានការរាលដាលខ្លាំង ជាពិសេសក្រដាសប្រាក់ក៏ជាវត្ថុមួយ ដែលមនុស្សត្រូវការប៉ះពាល់តៗគ្នាក្នុងការចាយវាយ។ ក្នុងពេលមានជំងឺរាតត្បាតកាន់តែខ្លាំងបែបនេះ តើការចាយវាយយ៉ាងណាទើបមានប្រសិទ្ធភាព ដើម្បីជៀសផុតពីវិបត្តិហិរញ្ញវត្ថុផង និងជៀសវាងនូវការឆ្លងកូវីដ១៩ផង ?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋវិទូជនជាតិអង់គ្លេសម្នាក់ លោក John Maynard Keynes បានផ្ដល់គំនិតថា បើចាយកាន់តែតិច ក្បិតក្បៀត និងសន្សំប្រាក់កាន់តែច្រើននោះ លំហូរសាច់ប្រាក់នឹងមានតិចជាងមុន ហើយវានឹងធ្វើឱ្យសេដ្ឋកិច្ចទាំងមូលជួបវិបត្តិធ្លាក់ចុះថែមទៀត។ ចុះបើពេលកូវីដ សេដ្ឋកិច្ចជាតិកំពុងជួបអស្ថិរភាព ហើយរកលុយមិនសូវបានផង គួរចាយរបៀបម៉េចទៅ ទើបល្អ?

ទី១. ចាយដោយសន្សំ៖ កុំច្រឡំរវាងសន្សំលុយ និងចាយដោយសន្សំ។ ចាយដោយសន្សំនៅត្រង់នេះ គឺសំដៅដល់ការកាត់បន្ថយចំណាយទៅលើផលិតផល ឬសេវាកម្មនានាពីច្រើនមកតិច ឬលុបបំបាត់ចំណាយទាំងនោះតែម្ដង ដើម្បីសល់លុយទុកសន្សំ។ កូវីដផង បើចំណូលយើងប្រែប្រួលហើយ មិនចេះចាយបែបសន្សំសំចៃទៀតនោះ រកលុយក្នុងហោប៉ាវលែងឃើញហើយ។

ឧទាហរណ៍ថា កាហ្វេ ដែលធ្លាប់តែផឹក២កែវ ក្នុងមួយថ្ងៃ គួរតែថយមកមួយកែវ ឬធ្លាប់តែទិញពីហាង ប្ដូរមកផឹកកាហ្វេកញ្ចប់វិញ។ ឧទាហរណ៍ កាលមុនកូវីដធ្លាប់តែចូលទំនើបៗ ទទួលអាហារថ្ងៃត្រង់ តែពេលកូវីដ១៩ គូរតែខ្ចប់បាយពីផ្ទះ។

ទី២. ចាយទៅលើអ្វីដែលចាំបាច់បំផុត៖ នៅក្នុងពេលមានវិបត្តិ និងបាត់បង់ចំណូលមួយចំណែកធំ ការចាយវាយត្រូវបែងចែកថា មួយណាសំខាន់មួយណាមិនសំខាន់ ដូចជាការទិញសម្លៀកបំពាក់ថ្មីៗនិងថ្លៃៗ ការផ្លាស់ប្តូរទូរសព្ទថ្មី ឡានទំនើប បើអាច គួរកាត់បន្ថយវានៅក្នុងវិបត្តិបែបនេះ។

ទី៣. ចាយដោយមិនប្រើលុយសុទ្ធ៖ ត្រង់ចំណុចនេះគឺមានសារសំខាន់ណាស់ ក្នុងការការពារពីជំងឺឆ្លងកូវីដ១៩។ អ្នកគួរជ្រើសរើសការទូទាត់លុយតាមកុងធនាគារ ដោយប្រើការស្កេន QR Code ជំនួសការចាយក្រដាសប្រាក់ ព្រោះយើងបានដឹងហើយថា លុយជាវត្ថុដែលកង្វក់ជាងគេ ដែលមេរោគអាចតោងជាប់ក្នុងរយៈពេលពី ១៤ថ្ងៃ ដល់២៨ថ្ងៃឯណោះ។

ជំនួសឱ្យការចាប់កាន់ក្រដាសប្រាក់ដោយផ្ទាល់ មធ្យោបាយទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយឈរលើគោលការណ៍រក្សាគម្លាត នឹងជួយរក្សាអនាម័យ និងសុវត្ថិភាពពីហានិភ័យចម្លងមេរោគ។

ប្រតិបត្តិករធនាគារជាច្រើនបានជំរុញឱ្យអតិថិជនរបស់ខ្លួនងាកមកប្រើប្រាស់ ការទូទាត់ដោយមិនប្រើក្រដាសប្រាក់វិញឱ្យក្រដាសប្រាក់ ដោយដោនឡូតកម្មវិធីទូរសព្ទរបស់ធនាគារនីមួយៗសម្រាប់ទូទាត់វិញ ហើយក្នុងពេលនេះដែរ បណ្ដាហាងជាច្រើនក៏បានបំពាក់នូវការទូទាត់តាមQR Code នេះដែរ ដើម្បីការពារកូវីដ ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here