គេហទំព័រCambodiafinancialtimesសូមថ្លែងអំណរគុណចំពោះឯកឧត្តមជុំ កុសលដែលបានផ្តល់កិត្តិយសជាឧត្តមទីប្រឹក្សា

ដោយ:គង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃគេហទំព័រCambodiafinancialtimes.com និងគេហទំព័រpropertyarea.asiaសូមប្រកាសថ្លែងអំណរគុណ ដល់ឯកឧត្តមជុំ កុសលទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព៌តមាន ដែលឯកឧត្តមបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងឋានៈជាឧត្តមទីប្រឹក្សារបស់គេហទំព័រទាំាំងពីរនេះ។

ជាមួយនឹងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមនឹងចូលរួមជួយផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះ និងកិត្តិនាមនៃគេហទំព័រទាំងពីរនេះ ជាពិសេសឯកឧត្តមនឹងជួយផ្តល់មតិយោបល់ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការផ្សព្វផ្សាយព៌តមានរបស់គេហទំព័រនេះ ដើម្បីផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ក៏ដូចជា គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រទាំងពីរខាងលើនេះ លោកយិន លាងគង់បានគោរពថ្លែងអំណរគុណ ដល់ឯកឧត្តមជុំ កុសល ដែលបានផ្តល់កិត្តយស​ដ៏ខ្ពង់​ខ្ពស់ក្នុងឋានៈជាឧត្តមទីប្រឹក្សារបស់គេហទំព័រនេះ។

លោកបន្តថា គេហទំព័រPropertyarea.asia និងCambodiafinancialtimes.com តែងតែផ្តល់ព៌តមានពិត ឥតលំអៀង និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈ តាមរយៈការផ្តល់ព៌តមានពិត លឿន រហ័ស និងអាចទុកចិត្តបាន។

លោកបន្តថា “ដោយឈរលើគុណតម្លៃស្នូលរបស់យើង បានធ្វើឲ្យការផ្សព្វផ្សាយព៌តមានរបស់គេហទំព័រនេះ ទទួលបានការគាំទ្រពីមិត្តអ្នកអានជាតិ និងអន្តរជាតិ អ្នកវិនិយោគក្នុងស្រុកនិងបរទេស ដែលបានប្រើប្រាស់គេហទំព័រទាំងពីរនេះ ជាមូលដ្ឋានសំរាប់ការវិភាគ ពិចារណាមុនសម្រេចចិត្តវិនិយោគលើគំរោងអ្វីមួយ”។លោកបន្តថា “ចំនួនអ្នកអានរបស់យើង បានកើនឡើងជាប្រចាំពីរាប់ពាន់នាក់ មករាប់ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយ​សារយើងបដិសេធនូវការសរសរព៌តមានបំភ្លៃ បំភ្លើស បំផ្លោង ពិសេសយើងប្រឆាំងដាច់ខាតនូវព៌តមានក្លែងក្លាយ”។

លោកយិន លាងគង់បានបន្តថា ជាមួយគ្នានេះ នាពេលកន្លងមកគេហទំព័រនេះ ក៏ទទួលបានការគាំទ្រ ពីរដ្ឋមន្រ្តីក្រសួងព៌តមាន ឯកឧត្តមខៀវ កាញ៉ារិទ្ឋ ថ្នាក់ដឹកនាំក្រសួងព៌តមានជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលក្រសួងនេះបានដាក់ឯកសារ បទដ្ឋានគតិយុត្តិនានារបស់ក្រសួង ចូលនៅក្នុងមាតិកាព៌តមានរបស់គេហទំព័រPropertyarea.asia ដែលអ្នកអានជាតិ អន្តរជាតិអាចទាញយកទៅប្រើប្រាស់បាន​តាមតម្រូវការជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here