ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​លោកអ្នក​ត្រូវបំពេញ​គុណ​វុ​ឌ្ឈិ​អ្វីខ្លះ​ដើម្បី​អាច​ជួញដូរ​នៅផ្សា​រមូល​ប​ត្រ​កម្ពុជា?

ដោយៈ សាវុធ

ភ្នំពេញៈ លោកអ្នក​មិន​តម្រូវឱ្យ​ឆ្លងកាត់ ការវាយតម្លៃ​គុណ​វុ​ឌ្ឈិ​ណាមួយ​ឡើយ ដើម្បី​អាច​ជួញដូរ​មូល​ប​ត្រ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (ផ.ម.ក.)។

ប៉ុន្តែ លោកអ្នក​គួរ​មាន​យ៉ាងហោច នូវ​ចំណេះដឹង​មូលដ្ឋាន​មួយចំនួន ទាក់ទង​នឹង​ការវិនិយោគ​ហិរញ្ញវត្ថុ និង​ការជួញដូរ​មូល​ប​ត្រ ព្រមទាំង​ការយល់ដឹង​ពី​ហានិភ័យ ដែល​អាច​កើតមាន ដើម្បី​ធានាបាន​នូវ​ការសម្រេចចិត្ត​វិនិយោគ​ដែល​ត្រឹមត្រូវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ.ម.ក. មិន​កំណត់​ដើមទុន​អប្បបរមា សម្រាប់​ការវិនិយោគ​ឡើយ។ លោកអ្នក​ត្រូវមាន​ត្រឹមតែ​ទឹកប្រាក់ ស្មើនឹង​ថ្លៃ​មូល​ប​ត្រ ដែល​ត្រូវ​ទិញ​បូករួម​ជាមួយ​ថ្លៃ​កម្រៃ​សេវា ដែល​ត្រូវ​បង់​ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ នៅពេលដែល​លោកអ្នក​បញ្ជា​ទិញ​តែប៉ុណ្ណោះ។ ឯក​តា​បញ្ជា​អប្បបរមា​នៃ​ភាគហ៊ុន និង​សញ្ញា​បណ្ណ​នៅ​ផ.ម.ក. គឺ​ត្រឹមតែ ១ ភាគហ៊ុន ឬ ១ឯក​តា​សញ្ញា​បណ្ណ។

ដើម្បី​ចាប់ផ្តើម​ជួញដូរ​បាន អ្នក​ត្រូវមាន​គណនី​ជួញដូរ​ជាមុនសិន ដើម្បី​បើក​គណនី​ជួញដូរ​មូល​ប​ត្រ អ្នក​ត្រូវ​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ ដែលជា​សមាជិក របស់ ផ.ម.ក.។

វិនិយោគិន​គ្រប់រូប ដែលមាន​អាយុ​ចាប់ពី១៥ឆ្នាំ​ឡើងទៅ និង​មាន​អត្តសញ្ញាណ​បណ្ណ (សម្រាប់​ជនជាតិខ្មែរ) ឬ​លិខិតឆ្លងដែន(សម្រាប់​ជនបរទេស) អាច​បើក​គណនី​ជួញដូរ​បាន។

លោកអ្នក​អាច​ចាប់ផ្ដើម​វិនិយោគ នៅពេលដែល​លោកអ្នក​គិតថា ខ្លួន​មានលទ្ធភាព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ មានចំណេះដឹង និង​ជំនាញ​គ្រប់គ្រាន់​ក្នុងការ​ជួញដូរ និង​អាច​រ៉ាប់រង​នូវ​ហានិភ័យផ្សេងៗដែល​អាច​កើតមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here