ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សRisland Holdings របស់ចិនកំពុងសញ្ជឹងមើលស្ថានការណ៍ក្នុងទីផ្សារប្រទេសថៃ

ដោយៈសុខុម

បាងកក:   ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សRisland Holdings របស់ចិន ដែលមានមូលដ្ឋាននៅក្រុងហុងហុង នឹងប្រើយុទ្ធសាស្ត្រសញ្ជឹងមើលស្ថានការណ៍ ក្នុងទីផ្សារអចលនទ្រព្យប្រទេសថៃ ក្នុងឆ្នាំ២០២១ នេះ ប៉ុន្តែមានផែនការបង្កើនការកុម្ម៉ង់ទុក (Pre-sale) ឱ្យបាន១០% ដោយសារតែស្តុកខុនដូរបស់ខ្លួនមានស្រាប់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២ មីនា។

គិតត្រឹមឆ្នាំ២០១៩ ក្រុមហ៊ុនពហុជាតិសាសន៍ដ៏ធំមួយនេះ បានអភិវឌ្ឍគម្រោងនៅក្នុងប្រទេសជាច្រើន រួមទាំង សហរដ្ឋអាមេរិក នូវែលសេឡង់ ថៃ ឥណ្ឌា និងឥណ្ឌូនេស៊ី ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Paul Nie នាយកទីផ្សារ និងផ្នែកលក់ប្រចាំតំបន់នៃក្រុមហ៊ុននេះបានលើកឡើងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា “ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ នឹងងើបឡើងវិញនៅឆ្នាំ២០២១នេះ ខណៈវ៉ាក់សាំងត្រូវបានចែកចាយ និងចាក់ឱ្យពលរដ្ឋថៃ”។​លោកបន្ថែមថា “ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ នឹងងើបឡើងពីឆ្នាំមុន ប៉ុន្តែទំនងជាឡើងមិនដល់កម្រិតក្នុងឆ្នាំ២០១៨ ជាឆ្នាំដែលវិស័យខុនដូលក់ដាច់បំផុតនោះឡើយ”។

នៅក្នុងឆមាសទី១ដើមឆ្នាំ២០២១ ក្រុមហ៊ុននេះ នឹងគ្មានគម្រោងថ្មីចាប់ផ្ដើមឡើយ ព្រោះខ្លួននឹងត្រូវចំណាយពេល ធ្វើការសិក្សាអំពីសមិទ្ធលទ្ធភាពទីផ្សារ ឱ្យបានច្បាស់ជាមុនសិន។ និយាយជារួមគឺ ក្រុមហ៊ុននេះ នឹងសញ្ជឹងសង្កេតតាមដានស្ថានការណ៍ក្នុងទីផ្សារប្រទេសថៃ ក្នុងឆមាសទី២នៃឆ្នាំ២០២១ នេះមុននឹងចាប់ផ្តើមគម្រោងថ្មីៗ។

ចាប់តាំងពីឆ្នាំ២០១៨ ជាឆ្នាំដំបូងដែលក្រុមហ៊ុននេះ ចាប់ផ្ដើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃមក ក្រុមហ៊ុននេះបានចាប់ផ្តើមគម្រោងថ្មីពីរបី ដែលមានតម្លៃប្រហែល៧ ពាន់លានបាត (២៣០លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here